ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍វប្បធម៌ និងវិចិត្រសិល្បៈសន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធម្មការ និងសាសនា

សកម្មភាពថ្នាក់ដឹកនាំ
ខិតប័ណ្ណប្រមាណ ១,៥០០សន្លឹក និងមួកសុវត្ថិភាព របស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចុះចែកជូនប្រជាពលរដ្ឋ
(ត្បូងឃ្មុំ)៖ ខណៈដែលភ្លើងសញ្ញាបញ្ជាចរាចរណ៍(ភ្លើងស្តុប)ដំបូងគេបង្អស់លើទឹកដីខេត្តត្បូងឃ្មុំ ត្រូវបានដាក់ឲ្យដំណើរការ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តត្បូងឃ្មុំ បានរៀបចំកម្មវិធីផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងចែកមួកសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរ ក្រោមអធិបតីភាព ឯកឧត្តម ម៉ាស៊ុន ហួត អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។


សកម្មភាពថ្នាក់ដឹកនាំ
ពិធីប្រកាសតែងតាំងប្រធានការិយាល័យ នៃមន្ទីរអប់រំខេត្ត និងគណៈគ្រប់គ្រងសាលារៀនជិត ២០០នាក់
(ខេត្តត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងប្រធានការិយាល័យគណនេយ្យ សម្ភារៈ និងទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងនាយក នាយករង សាលាមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សាសាធារណៈ មកពីក្រុង/ស្រុក នៅទូទាំងខេត្ត ។


សកម្មភាពថ្នាក់ដឹកនាំ
បទសម្ភាសន៍របស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ស្ដីពី វឌ្ឍនភាពការងារសម្រេចបាន ប្រចាំឆមាសទី១ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ
ភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញផ្តល់បទសម្ភាសន៍ដល់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ស្ដីពី វឌ្ឍនភាពការងារសម្រេចបាន ប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ។


សកម្មភាពថ្នាក់ដឹកនាំ
កូនឈើកម្រ ១ម៉ឺនដើមបានដាំ និងបណ្តុះ ក្នុងវត្តទេពរង្សី ខេត្តត្បូងឃ្មុំ
(ខេត្តត្បូងឃ្មុំ)៖ ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់បរិស្ថាន និងការអភិរក្សពូជឈើកម្រនៅក្នុងមូលដ្ឋាន នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ព្រះគ្រូទេពរង្សី អ៊ុក សុីននឿន ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះវិន័យធម៌គណខេត្ត ព្រះអនុគណស្រុកមេមត់ និងជាព្រះចៅអធិការវត្តទេពរង្សី (ហៅវត្តកំពៃ) បាននិមន្តដឹកនាំព្រះសង្ឃ អាចារ្យ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ រៀបចំពិធីដាំកូនឈើ និងបណ្តុះកូនឈើកម្រសរុបប្រមាណ ១ម៉ឺនដើម។


សកម្មភាពថ្នាក់ដឹកនាំ
ប្រធានរតនាគារខេត្តត្បូងឃ្មុំ ប្រកាសចូលកាន់តំណែងជាផ្លូវការ
(ត្បូងឃ្មុំ) ៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ នៅសាលាខេត្តត្បូងឃ្មុំ បានរៀបចំពិធីប្រកាសចូលកាន់តំណែងប្រធានរតនាគារខេត្តថ្មី ក្រោមអធិបតីភាពឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។


សកម្មភាពថ្នាក់ដឹកនាំ
(Video inside ) កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
(ខេត្តត្បូងឃ្មុំ)៖ ព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ងឿន ច័ន្ទលីន ប៉ូឡែន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្តសម្រាប់ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំរបស់មន្ទីរ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម ប៉ែន កុសល្យ ប្រធានកិត្តិយ ស.ស.យ.ក ខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស និងប្រធានគណៈកម្មាធិការ ស.ស.យ.ក ខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម ប៉ែន កុសល្យ ប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស និងប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវកម្ពុជា។


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្តការងារប្រចាំខែ កក្កដា
ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្តការងារប្រចាំខែ កក្កដា ឆ្នាំ២០២៦ ស្ថិតនៅសាលប្រជុំមន្ទីរ។


សកម្មភាពថ្នាក់ដឹកនាំ
(Video inside ) ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ខ្លួន
ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ផ្ដោតលើការអភិវឌ្ឍមូលដ្ឋាន និងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សង្គមយ៉ាងម៉ឺងម៉ាត់


សកម្មភាពថ្នាក់ដឹកនាំ
Video inside (មូលនិធិហ្វ្រេតហូឡូ បន្តចុះពិនិត្យផ្តល់សេវា និងវះកាត់ភ្នែកដោយឥតគិតថ្លៃ)
ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ លោកឱសថការី ផុល ពន្លឺ អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ រួមជាមួយតំណាងមូលនិធិ Fred Hollows Foundation ប្រចាំកម្ពុជា បានអញ្ជើញចុះពិនិត្យ និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យជំនាញ ដែលកំពុងផ្តល់សេវាពិនិត្យ វះកាត់ និងព្យាបាលជំងឺភ្នែកដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកពញាក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។


សកម្មភាពថ្នាក់ដឹកនាំ
កូនឈើចំនួន ១២,០០០ដើម បានដាំ និងចែក ក្នុងយុទ្ធនាការ បង្កើនគម្របបៃតងនៅស្រុកតំបែរ
ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីដាំដើមឈើ និងចែកកូនឈើសរុបចំនួន ១២,០០០ដើម ដល់វត្តទាំង ២៩ក្នុងឃុំ ទាំង៧ នៅមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដើម្បីយកទៅដាំដុះបន្ត ក្នុងយុទ្ធនាការបង្កើនគម្របបៃតង ដោយមានការ និមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះចៅអធិការវត្ត ព្រះសង្ឃ អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កឹម តួន សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ ជាច្រើនអង្គ/នាក់។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពិភាក្សាត្រៀមរៀបចំវគ្គបណ្តុះបណ្តាលក្រុង ស្រុក សម្រាប់អាជីវករ សមាជិកភូមិមួយផលិតផលមួយ
ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំវគ្គបណ្តុះបណ្តាលតាមបណ្តាក្រុង ស្រុក សម្រាប់អាជីវករ សមាជិកភូមិមួយផលិតផលមួយ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងរៀបចំផ្គូរផ្គងរវាងអ្នកលក់និងអ្នកទិញ នៅសាលប្រជុំ ក សាលាខេត្តត្បូងឃ្មុំ។


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ខ្លួន
ព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ស្ថិតនៅសាលប្រជុំ (ខ) សាលាខេត្តត្បូងឃ្មុំ (អគារជាន់ទី២)។

