
Video inside (មូលនិធិហ្វ្រេតហូឡូ បន្តចុះពិនិត្យផ្តល់សេវា និងវះកាត់ភ្នែកដោយឥតគិតថ្លៃ)
ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ លោកឱសថការី ផុល ពន្លឺ អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ រួមជាមួយតំណាងមូលនិធិ Fred Hollows Foundation ប្រចាំកម្ពុជា បានអញ្ជើញចុះពិនិត្យ និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យជំនាញ ដែលកំពុងផ្តល់សេវាពិនិត្យ វះកាត់ និងព្យាបាលជំងឺភ្នែកដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកពញាក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។







