ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍វប្បធម៌ និងវិចិត្រសិល្បៈសន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធម្មការ និងសាសនា

ធម្មការ និងសាសនា
រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ណែនាំឱ្យគ្រប់វត្តអារាមក្នុងស្រុកតំបែរ ត្រៀមរៀបចំពិធីបុណ្យភ្ជុំបិណ្ឌ និងអនុវត្តអភិក្រម «ស៣»
រូបភាព៖ អារុណ្ណាទី / ពិនិត្យ កែសម្រួលអត្ថបទ៖ យ៉ាន យាត


ធម្មការ និងសាសនា
ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ៣២គ្រួសារ ក្នុងឃុំកោះពីរ ទទួលបានសម្ភារ និងថវិកាឧបត្ថម្ភពីព្រះមេគណខេត្តត្បូងឃ្មុំ
អត្ថបទ៖ អារុណ្ណាទី / ពិនិត្យ កែសម្រួល៖ យ៉ាន យាត


ធម្មការ និងសាសនា
សម្រស់ និងជំនឿ៖ ការរួមផ្សំគ្នាយ៉ាងល្អឥតខ្ចោះនៃអភិក្រម «សស្អាត សបៃតង សមានសណ្តាប់ធ្នាប់» នៅវត្តកូនត្មាត
វត្តឈើទាលជ្រុំ ហៅវត្តកូនត្មាត ស្ថិតក្នុងឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាទីអារាមដ៏មនោរម្យ ដែលបង្កប់នូវភាពស្ងប់ស្ងាត់ និងសេចក្ដីសុខសាន្ត។ អត្ថបទ៖ យ៉ាន យាត / រូបភាព៖ ជឿន សុធន


ធម្មការ និងសាសនា
(Video inside) វិហារឥស្លាមថ្មី១ខ្នង ក្នុងស្រុកត្បូងឃ្មុំមានតម្លៃ៣៥ម៉ឺនដុល្លារ ជាអំណោយសប្បុរសជនម៉ាឡេស៊ី
វិហារឥស្លាមថ្មី១ខ្នង ក្នុងស្រុកត្បូងឃ្មុំមានតម្លៃ៣៥ម៉ឺនដុល្លារ ជាអំណោយសប្បុរសជនម៉ាឡេស៊ី


ធម្មការ និងសាសនា
វិហារឥស្លាមតម្លៃ ៣៥ម៉ឺនដុល្លារ នៅស្រុកត្បូងឃ្មុំ ត្រៀមបើកការដ្ឋានសាងសង់
(ខេត្តត្បូងឃ្មុំ)៖ វិហារឥស្លាមថ្មីមួយខ្នង តម្លៃ ៣៥០,០០០ ដុល្លារអាមេរិក ស្ថិតនៅភូមិរកាពប្រាំ២ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ត្រូវបានចុះវាស់វែងតម្រង់ទិសដៅ (គីប្លាត់) នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នេះ ដើម្បីត្រៀមបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមបរិយាកាសសុខដុមនីយកម្មសាសនា និងសេរីភាពខាងជំនឿយ៉ាងរឹងមាំក្នុងសង្គមកម្ពុជា។
អត្ថបទ៖ អារុណ្ណាទី / ពិនិត្យ កែសម្រួល៖ យ៉ាន យាត


ធម្មការ និងសាសនា
ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយព្រះមន្ត្រីសង្ឃ និងព្រះចៅអធិការវត្តទូទាំងខេត្តត្បូងឃ្មុំ
(ខេត្តត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃអាទិត្យ ទី២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយព្រះមន្រ្តីសង្ឃខេត្ត ព្រះមន្ត្រីសង្ឃក្រុង ស្រុក និងព្រះចៅអធិការវត្តនៅទូទាំងខេត្តត្បូងឃ្មុំ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះមេគណទាំងពីរគណៈ និងព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រម ព្រះចៅអធិការវត្តក្នុងខេត្តត្បូងឃ្មុំ ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរង តំណាងរបស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អាជ្ញាធរក្រុង ស្រុក ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម មន្រ្តីរាជការនៃមន្ទីរធម្មការនិងសាសនា សរុបប្រមាណជាង ២០០អង្គ/នាក់។
អត្ថបទ និងរូបភាព៖ អារុណ្ណាទី
ពិនិត្យ កែសម្រួល៖ យ៉ាន យាត


ធម្មការ និងសាសនា
(Video inside ) លោកឧកញ៉ា អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភន៍ នៅ គន់ និងលោកជំទាវ សៅ វណ្ណា ដឹកនាំពិធីដង្ហែទានចំណាំព្រះវស្សា ប្រគេនដល់ព្រះសង្ឃចំនួន ២១វត្ត នៅខេត្តត្បូងឃ្មុំ
(ខេត្តត្បូងឃ្មុំ)៖ លោកឧកញ៉ា អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភន៍ នៅ គន់ និងលោកជំទាវ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភន៍ សៅ វណ្ណា ព្រមទាំងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា រួមជាមួយបុត្រា បុត្រី និងចៅៗ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីដង្ហែទានចំណាំព្រះវស្សា វត្ថុបច្ច័យ និងគ្រឿងឧបភោគបរិភោគ វេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន ២១វត្ត ព្រមទាំងពិធីប្រកាសតែងតាំងព្រះគ្រូចៅអធិការវត្តថ្មីចំនួន ២វត្ត នៅវត្តចន្ទគិរី (ហៅវត្តចាន់ទូង) ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។


ធម្មការ និងសាសនា
ទេសរដ្ឋមន្ត្រីអូស្មាន ហាស្សាន់ ជំរុញឱ្យសាសនិកមូស្លីមកម្ពុជា ប្រកាន់ខ្ជាប់គោលការណ៍ «កណ្តាលនិយម»
(ត្បូងឃ្មុំ)៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញជាអធិបតី ក្នុងវេទិកាអប់រំឥស្លាម ក្រោមប្រធានបទ «សុខដុមនីយកម្មប្រជាជាតិ» ដែលត្រូវបានរៀបចំឡើងនៅម៉ាស្ជិត នូរ អ៉ីស្តីក៏ម៉ាស់ ស្ថិតក្នុងភូមិតាប៉ាវបំពេញទេស (ជ្រៃមីន) ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។


ធម្មការ និងសាសនា
សប្បុរសជនបាននាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃ ២វត្ត ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ព្រមទាំងចែកសម្ភារសិក្សាជូនសិស្សជាង ៣០០នាក់
ក្នុងឱកាសពិធីបុណ្យចូលព្រះវស្សា សប្បុរសជន មកពីរាជធានីភ្នំពេញ និងខេត្តពោធិ៍សាត់ ដឹកនាំដោយលោក អុីម ស្រូយ និងលោកស្រី ឡោ មុយជូ ព្រមទាំងក្រុមគ្រួសារ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ បាននាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យ ទៅប្រគេនព្រះសង្ឃនៅវត្តចំនួន២ គឺវត្តចន្ទរស្មី (ចន្ទនិមិត្ត) និងវត្តសាសនរង្សីសិរីសុខារាម (ហៅវត្តតាប៉ាវបំពេញទេស) ស្ថិតក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីចូលរួមទ្រទ្រង់ព្រះពុទ្ធសាសនា និងផ្គត់ផ្គង់ព្រះសង្ឃក្នុងអំឡុងពេលគង់ចាំព្រះវស្សា។


ធម្មការ និងសាសនា
បេក្ខសមណៈសិស្ស ១៨៧អង្គ/នាក់ ចូលរួមប្រឡង ធម្មវិន័យក្នុងស្រុកពញាក្រែក ឆ្នាំ២០២៦
ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ ព្រះគ្រូសិរីធម្មធារ អុិត ឡាវ ព្រះអនុគណស្រុកពញាក្រែក ព្រមទាំងព្រះមន្ត្រីសង្ឃ, គណៈប្រតិភូក្រសួងធម្មការ និងសាសនា, លោក លី សុភាលីន អភិបាលនៃគណៈអភិបាលស្រុកពញាក្រែក ,លោក ដុំ ផាន អនុប្រធានមន្ទីរធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីបើកកាត់ស្រោមវិញ្ញាសារប្រឡងពុទ្ធិកធម្មវិន័យ ថ្នាក់ត្រី ថ្នាក់ទោ ថ្នាក់ឯក សម្រាប់សម័យប្រឡងឆ្នាំ២០២៦ នៅមណ្ឌលប្រឡងសាលាបឋមសិក្សា និងអនុវិទ្យាល័យ ត្រពាំងផ្លុង ស្ថិតនៅ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

