ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍វប្បធម៌ និងវិចិត្រសិល្បៈសន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធម្មការ និងសាសនា

សុខាភិបាល
(Video inside) វិបត្តិជំងឺកញ្ជ្រឹលនៅប្រទេសបង់ក្លាដែស
វិបត្តិជំងឺកញ្ជ្រឹលនៅប្រទេសបង់ក្លាដែស


សុខាភិបាល
គណៈប្រតិភូក្រសួងសុខាភិបាល អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម តី ម៉ាលី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន។
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម តី ម៉ាលី អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបានទទួលមរណភាពកាលពីថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៤:៣៨នាទីព្រឹក។
មរណភាពរបស់ ឯកឧត្តម គឺជាការបាត់បង់នូវឥស្សរជនជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត និងរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍប្រទេសជាតិកន្លងមក។
ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ គណៈប្រតិភូក្រសួងសុខាភិបាល សូមចូលរួមរំលែកនូវមរណទុក្ខដ៏មហាក្រៀមក្រំ ប្រកបដោយសេចក្ដីសោកសង្វេគជាទីបំផុត ជូនចំពោះក្រុមគ្រួសារនៃសព ព្រមទាំងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម សូមបានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។


សុខាភិបាល
Image កិច្ចប្រជុំបច្ចេកទេសលើកទី៤ ក្រុមការងារគ្រប់គ្រងផលិតផលគ្រឿងស្រវឹង នៃក្រសួងសុខាភិបាល។
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារគ្រប់គ្រងផលិតផលគ្រឿងស្រវឹង នៃក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំបច្ចេកទេសលើកទី៤ ក្រុមការងារគ្រប់គ្រងផលិតផលគ្រឿងស្រវឹង នៃក្រសួងសុខាភិបាល ដែលរៀបចំដោយមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ក្នុងគោលបំណងពិភាក្សា និងផ្លាស់ប្តូរយោបល់លើប្រធានបទបច្ចេកទេសពាក់ព័ន្ធនឹងការងារគ្រប់គ្រងផលិតផលគ្រឿងស្រវឹង ស្របតាមទិសដៅ និងអាទិភាពរបស់ក្រសួងសុខាភិបាល។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ជូ ម៉េងចាន់ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រីបណ្ឌិត ឈា ឆដាភា ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព និងមន្រ្តីបច្ចេកទេស តំណាងនាយកដ្ឋានពាក់ព័ន្ធ ព្រមទាំងសមាជិកក្រុមការងារគ្រប់គ្រងផលិតផលគ្រឿងស្រវឹងសរុបចំនួន ១៤រូប។


សុខាភិបាល
ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់អគារមណ្ឌលសុខភាពនាងទើត នៅស្រុកតំបែរ
អត្ថបទ និងរូបភាព៖ អារុណ្ណាទី /ពិនិត្យ កែសម្រួល៖ យ៉ាន យាត


សុខាភិបាល
កម្មវិធីជាតិសុខភាពភ្នែក និងមូលនិធិ ហ្វ្រេដ ហូឡូ ក្នុងឆ្នាំ២០២៦នេះ បានធ្វើការព្យាបាលភ្នែកដោយឥតគិតថ្លៃដល់ពលរដ្ឋចំនួន ២៥៨៦នាក់ ក្នុងខេត្តត្បូងឃ្មុំ
(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះពិនិត្យ ការពិនិត្យព្យាបាល និងវះកាត់ភ្នែក ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកមេមត់ ដោយមានការចូលរួមសហការពីកម្មវិធីជាតិសុខភាពភ្នែក ក្រោមការឧបត្ថម្ភដោយ មូលនិធិ ហ្វ្រេដ ហូឡូ (The Fred Hollows Foundation)។


សុខាភិបាល
ក្រុមគ្រូពេទ្យឯកទេសភ្នែក បន្តផ្តល់សេវាពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែកដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅមន្ទីរពេទ្យខេត្តត្បូងឃ្មុំ
(ខេត្តត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្រុមគ្រូពេទ្យឯកទេសភ្នែក នៃកម្មវិធីជាតិសុខភាពភ្នែក ក្រសួងសុខាភិបាល សហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តត្បូងឃ្មុំ និងមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ព្រមទាំងទទួលបានការគាំទ្រថវិកាពី មូលនិធិហ្វ្រេដហូឡូ កម្ពុជា (The Fred Hollows Foundation) កំពុងបន្តដំណើរការយុទ្ធនាការពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែកដោយ «ឥតគិតថ្លៃ» ជូនប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ និងបណ្តាខេត្តជិតខាង ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ។
អត្ថបទ និងរូបភាព: ជឿន សុធន
កែសម្រួលដោយ: យ៉ាន យាត


សុខាភិបាល
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ និង ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តត្បូងឃ្មុំបានរៀបចំពិធីអបអរសាទរ ទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្ត លើកទី១៧
នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានរៀបចំពិធីទិវាអភិវឌ្ឍវិជ្ជាជីវៈវិជ្ជសាស្ត្របន្តលើកទី១៧ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ ឯកឧត្តមវេជ្ជបណ្ឌិត ឆន មុនី ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្ត ឯកឧត្តមសាស្ត្រាចារ្យ ជំនួយ ស៊ុ សត្ថា ប្រធានសមាគមទឹកនោមផ្អែមកម្ពុជា ឯកឧត្តម សាស្ត្រាចារ្យ ជំនួយ ឆរ ប៊ុនប៉ូល ឯកទេសជំងឺសួតនៃមន្ទីពេទ្យកាលម៉ែត នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ។

