
Image កិច្ចប្រជុំបច្ចេកទេសលើកទី៤ ក្រុមការងារគ្រប់គ្រងផលិតផលគ្រឿងស្រវឹង នៃក្រសួងសុខាភិបាល។
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារគ្រប់គ្រងផលិតផលគ្រឿងស្រវឹង នៃក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំបច្ចេកទេសលើកទី៤ ក្រុមការងារគ្រប់គ្រងផលិតផលគ្រឿងស្រវឹង នៃក្រសួងសុខាភិបាល ដែលរៀបចំដោយមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ក្នុងគោលបំណងពិភាក្សា និងផ្លាស់ប្តូរយោបល់លើប្រធានបទបច្ចេកទេសពាក់ព័ន្ធនឹងការងារគ្រប់គ្រងផលិតផលគ្រឿងស្រវឹង ស្របតាមទិសដៅ និងអាទិភាពរបស់ក្រសួងសុខាភិបាល។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ជូ ម៉េងចាន់ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រីបណ្ឌិត ឈា ឆដាភា ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព និងមន្រ្តីបច្ចេកទេស តំណាងនាយកដ្ឋានពាក់ព័ន្ធ ព្រមទាំងសមាជិកក្រុមការងារគ្រប់គ្រងផលិតផលគ្រឿងស្រវឹងសរុបចំនួន ១៤រូប។











