
ប្រធានរតនាគារខេត្តត្បូងឃ្មុំ ប្រកាសចូលកាន់តំណែងជាផ្លូវការ
(ត្បូងឃ្មុំ) ៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ នៅសាលាខេត្តត្បូងឃ្មុំ បានរៀបចំពិធីប្រកាសចូលកាន់តំណែងប្រធានរតនាគារខេត្តថ្មី ក្រោមអធិបតីភាពឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។







