
ខិតប័ណ្ណប្រមាណ ១,៥០០សន្លឹក និងមួកសុវត្ថិភាព របស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចុះចែកជូនប្រជាពលរដ្ឋ
(ត្បូងឃ្មុំ)៖ ខណៈដែលភ្លើងសញ្ញាបញ្ជាចរាចរណ៍(ភ្លើងស្តុប)ដំបូងគេបង្អស់លើទឹកដីខេត្តត្បូងឃ្មុំ ត្រូវបានដាក់ឲ្យដំណើរការ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តត្បូងឃ្មុំ បានរៀបចំកម្មវិធីផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងចែកមួកសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរ ក្រោមអធិបតីភាព ឯកឧត្តម ម៉ាស៊ុន ហួត អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។







