
កូនឈើកម្រ ១ម៉ឺនដើមបានដាំ និងបណ្តុះ ក្នុងវត្តទេពរង្សី ខេត្តត្បូងឃ្មុំ
(ខេត្តត្បូងឃ្មុំ)៖ ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់បរិស្ថាន និងការអភិរក្សពូជឈើកម្រនៅក្នុងមូលដ្ឋាន នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ព្រះគ្រូទេពរង្សី អ៊ុក សុីននឿន ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះវិន័យធម៌គណខេត្ត ព្រះអនុគណស្រុកមេមត់ និងជាព្រះចៅអធិការវត្តទេពរង្សី (ហៅវត្តកំពៃ) បាននិមន្តដឹកនាំព្រះសង្ឃ អាចារ្យ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ រៀបចំពិធីដាំកូនឈើ និងបណ្តុះកូនឈើកម្រសរុបប្រមាណ ១ម៉ឺនដើម។







