
កិច្ចប្រជុំពិភាក្សាត្រៀមរៀបចំវគ្គបណ្តុះបណ្តាលក្រុង ស្រុក សម្រាប់អាជីវករ សមាជិកភូមិមួយផលិតផលមួយ
ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំវគ្គបណ្តុះបណ្តាលតាមបណ្តាក្រុង ស្រុក សម្រាប់អាជីវករ សមាជិកភូមិមួយផលិតផលមួយ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងរៀបចំផ្គូរផ្គងរវាងអ្នកលក់និងអ្នកទិញ នៅសាលប្រជុំ ក សាលាខេត្តត្បូងឃ្មុំ។







