ព័ត៌មានក្នុងខេត្ត

ក្រសួងព័ត៌មាន សម្របសម្រួលរៀបចំសន្និសីទសារព័ត៌មានដើម្បីផ្សព្វផ្សាយអំពីការបិទបញ្ចប់បេសកកម្ម « ជិះកង់ដើម្បីកុមារកម្ពុជា »
សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងព័ត៌មាន សម្របសម្រួលរៀបចំសន្និសីទសារព័ត៌មានដើម្បីផ្សព្វផ្សាយអំពីការបិទបញ្ចប់បេសកកម្ម « ជិះកង់ដើម្បីកុមារកម្ពុជា »
(ភ្នំពេញ)៖ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងព័ត៌មាន សម្របសម្រួលរៀបចំសន្និសីទសារព័ត៌មានដើម្បីផ្សព្វផ្សាយអំពីការបិទបញ្ចប់បេសកកម្ម « ជិះកង់ដើម្បីកុមារកម្ពុជា » នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយមានការចូលរួមដោយផ្ទាល់ពីលោក ទីវ តារារិទ្ធ អ្នកជិះកង់ជុំវិញពិភពលោក រួមជាមួយតំណាងមូលនិធិគន្ធបុប្ផា និងតំណាងមន្ទីរពេទ្យកុមារអង្គរ។
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
អានបន្ត
សម្តេចធិបតី អនុញ្ញាតជូន អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី អនុញ្ញាតជូន អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
អានបន្ត
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតជូន អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
សកម្មភាពថ្នាក់ដឹកនាំ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតជូន អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនលោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
អានបន្ត
លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ ឯកឧត្តម ថាច់ ផែន
សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ ឯកឧត្តម ថាច់ ផែន
(ភ្នំពេញ)៖ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា តំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំសមាជិក សមាជិកា អ.ន.ក. វិស័យព័ត៌មាន ចុះសួរសុខទុក្ខឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន។
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
អានបន្ត
ឯកឧត្តម ប្រាក់ ថាវអមិដា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយ និងវិទ្យាស្ថានស្រាវជ្រាវ (SCO) ឆ្នាំ២០២៦ នៅកៀហ្ស៊ីស៊ីស្ថាន
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ប្រាក់ ថាវអមិដា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយ និងវិទ្យាស្ថានស្រាវជ្រាវ (SCO) ឆ្នាំ២០២៦ នៅកៀហ្ស៊ីស៊ីស្ថាន
នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ ប្រតិភូ​ក្រសួង​ព័ត៌មាន​នៃ​ព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋ​លេខាធិការ​ និង​ជា​តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន​ចូលរួមក្នុង កិច្ច​ប្រជុំ​កំពូល​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និងវិទ្យាស្ថានស្រាវជ្រាវនៃអង្គការសហប្រតិបត្តិការសៀងហៃ ឆ្នាំ២០២៦ (Shanghai Cooperation Organization Media and Think Tank Summit 2026) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងប៊ីស្កែក សាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន។
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
អានបន្ត
សាខាសមាគមនារីខេត្តត្បូងឃ្មុំ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់សមាគមនារីប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត ក្រោមអធិបតីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន
សកម្មភាពថ្នាក់ដឹកនាំ
សាខាសមាគមនារីខេត្តត្បូងឃ្មុំ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់សមាគមនារីប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត ក្រោមអធិបតីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន
(ខេត្ត​ត្បូងឃ្មុំ​)៖​ ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ហេង សំអាន ប្រធានកិត្តិយសសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្តនិងជាប្រធានប្រតិបត្តិសាខាសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍។
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
អានបន្ត
ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អនុម័តផ្លូវការលើសេចក្តីព្រាងថវិកាឆ្នាំ២០២៧ ដើម្បីជំរុញការអភិវឌ្ឍ និងឆ្លើយតបតម្រូវការប្រជាពលរដ្ឋ
សកម្មភាពថ្នាក់ដឹកនាំ
ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អនុម័តផ្លូវការលើសេចក្តីព្រាងថវិកាឆ្នាំ២០២៧ ដើម្បីជំរុញការអភិវឌ្ឍ និងឆ្លើយតបតម្រូវការប្រជាពលរដ្ឋ
(ខេត្តត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំវិសាមញ្ញលើកទី៣ អាណត្តិទី៤ នៅសាលប្រជុំ (ខ) សាលាខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាង «ស្តីពីការរៀបចំគម្រោងចំណូល-ចំណាយថវិកា តាមចំណាត់ថ្នាក់សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២៧ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ»។
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
អានបន្ត
ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ ជិត ១,០០០នាក់ នៅស្រុកមេមត់ ដើម្បីពង្រឹងគុណភាពវិស័យអប់រំ
សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ ជិត ១,០០០នាក់ នៅស្រុកមេមត់ ដើម្បីពង្រឹងគុណភាពវិស័យអប់រំ
(ខេត្តត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃអាទិត្យ ១២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំគ្រប់កម្រិតសិក្សា ក្នុងស្រុកមេមត់ សរុបប្រមាណជិត ១,០០០ នាក់ ស្ថិតនៅទីស្នាក់ការទល់មុខអធិការដ្ឋាននគរបាលស្រុកមេមត់។ អត្ថបទ និងរូបភាព ៖ អារុណ្ណាទី
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
អានបន្ត
ឯកឧត្តម អភិបាលរងខេត្តត្បូងឃ្មុំ អញ្ជើញអមដំណើរ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញប្រគេនទៀនវស្សានៅវត្តចន្ទគាមុនី ហៅវត្តជំនីក និងវត្តអម្ពរវ័ន
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អភិបាលរងខេត្តត្បូងឃ្មុំ អញ្ជើញអមដំណើរ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញប្រគេនទៀនវស្សានៅវត្តចន្ទគាមុនី ហៅវត្តជំនីក និងវត្តអម្ពរវ័ន
ឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្តត្បូងឃ្មុំ អញ្ជើញអមដំណើរ ឯកឧត្តម ផារ៉ា មង្គល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញប្រគេនទៀនវស្សានៅវត្តចន្ទគាមុនី ហៅវត្តជំនីក និងវត្តអម្ពរវ័ន ហៅវត្តស្វាយដំណាក់ ស្ថិតនៅឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
អានបន្ត
(Video inside) ក្រុមការងារចុះជួយមូលដ្ឋានឃុំជាំក្រវៀន នាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃចំនួន ៤វត្ត ក្នុងស្រុកមេមត់
សកម្មភាពថ្នាក់ដឹកនាំ
(Video inside) ក្រុមការងារចុះជួយមូលដ្ឋានឃុំជាំក្រវៀន នាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃចំនួន ៤វត្ត ក្នុងស្រុកមេមត់
(ខេត្តត្បូងឃ្មុំ)៖ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ុន លំអង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តត្បូងឃ្មុំ និងលោក ធីន ស៊ីថាច ប្រធានមន្ទីរព័ត៌មានខេត្ត ក្នុងឱកាសពិធីបុណ្យចូលព្រះវស្សា បាននាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យ ទៅប្រគេនព្រះសង្ឃនៅវត្តចំនួន ៤វត្ត គឺវត្តលុម្ពិនីវនារាម (ហៅវត្តទូលវិហារ) វត្តនាគវន្តជាំក្រវៀន (ហៅវត្តក្រវៀន) វត្តសុនទីវនារាម (ហៅវត្តសាទុំ) និងវត្តពោធិសុវណ្ណមុនីរាម (វត្តពោធិ៍ងើប) ស្ថិតក្នុងឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីចូលរួមទ្រទ្រង់ព្រះពុទ្ធសាសនា និងផ្គត់ផ្គង់ព្រះសង្ឃក្នុងអំឡុងពេលគង់ចាំព្រះវស្សា។
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
អានបន្ត
(Video inside ) ឯកឧត្តម ស៊ិន ស៊ន និងឯកឧត្តម ប៉ែន កុសល្យ នាំយកទេយ្យទាន និងទៀនព្រះវស្សាប្រគេនព្រះសង្ឃ ៧វត្ត នៅខេត្តត្បូងឃ្មុំ និងក្រចេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់លើវិស័យព្រះពុទ្ធសាសនា

(ខេត្តត្បូងឃ្មុំ)៖ ថ្ងៃសៅរ៍ ១១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស៊ិន ស៊ន មន្ត្រីជាន់ខ្ពស់ និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នាំយកទេយ្យទាន ទេយ្យវត្ថុ និងទៀនព្រះវស្សា ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន ៧ វត្ត នៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ នៅវត្តតេជសុវណ្ណភូមិ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ​។ វត្តអារាមទាំង ៧ ដែលទទួលបានទេយ្យទានរួមមាន៖ វត្តអង្គរក្នុង (វត្តហ្លូងព្រះស្តេចកន) វត្តពន្លៃ វត្តអង្គរក្រៅ វត្តទួលសីលា និងវត្តតេជសុវណ្ណភូមិ ក្នុងខេត្តត្បូងឃ្មុំ រួមជាមួយវត្តប្រម៉ា និងវត្តឬស្សីកែវ ក្នុងខេត្តក្រចេះ។
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
អានបន្ត
ឯកឧត្តម ស៊ិន ស៊ន និងឯកឧត្តម ប៉ែន កុសល្យ នាំយកទេយ្យទាន និងទៀនព្រះវស្សាប្រគេនព្រះសង្ឃ ៧វត្ត នៅខេត្តត្បូងឃ្មុំ និងក្រចេះ
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ស៊ិន ស៊ន និងឯកឧត្តម ប៉ែន កុសល្យ នាំយកទេយ្យទាន និងទៀនព្រះវស្សាប្រគេនព្រះសង្ឃ ៧វត្ត នៅខេត្តត្បូងឃ្មុំ និងក្រចេះ
(ខេត្តត្បូងឃ្មុំ)៖ ថ្ងៃសៅរ៍ ១១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស៊ិន ស៊ន មន្ត្រីជាន់ខ្ពស់ និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នាំយកទេយ្យទាន ទេយ្យវត្ថុ និងទៀនព្រះវស្សា ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន ៧ វត្ត នៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ នៅវត្តតេជសុវណ្ណភូមិ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ។ អត្ថបទ និងរូបភាព​៖​ ហេង វិច្ឆិកា
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
អានបន្ត
គណៈកម្មការហិរញ្ញប្បទានសុខាភិបាល​បង្ហាញសេវាពិនិត្យ-ព្យាបាលឥតគិតថ្លៃជាង ១០ម៉ឺននាក់ជូន​ពលរដ្ឋ​ ព្រមទាំងជំរុញការទប់ស្កាត់ជំងឺគ្រុនឈាម និងអេដស៍
សកម្មភាពថ្នាក់ដឹកនាំ
គណៈកម្មការហិរញ្ញប្បទានសុខាភិបាល​បង្ហាញសេវាពិនិត្យ-ព្យាបាលឥតគិតថ្លៃជាង ១០ម៉ឺននាក់ជូន​ពលរដ្ឋ​ ព្រមទាំងជំរុញការទប់ស្កាត់ជំងឺគ្រុនឈាម និងអេដស៍
(ខេត្តត្បូងឃ្មុំ) ៖ នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះ គណៈកម្មការហិរញ្ញប្បទានសុខាភិបាលខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ នៅសាលប្រជុំធំមន្ទីរសុខាភិបាលខេត្ត ក្រោមអធិបតីភាព លោកជំទាវ នី ចាន់ធីតា អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការហិរញ្ញប្បទានខេត្ត និង លោកឱសថការី ផុល ពន្លឺ អនុប្រធានមន្ទីរសុខាភិបាលខេត្ត តំណាង លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្ត ដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពជំនាញ ស្រុកប្រតិបត្តិទាំង ៧ ទីភ្នាក់ងារ NPCA បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងភាគីពាក់ព័ន្ធជាច្រើនរូប។ អត្ថបទ​ និងរូបភាព៖ អារុណ្ណាទី
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
អានបន្ត