
ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ ជិត ១,០០០នាក់ នៅស្រុកមេមត់ ដើម្បីពង្រឹងគុណភាពវិស័យអប់រំ
(ខេត្តត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃអាទិត្យ ១២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំគ្រប់កម្រិតសិក្សា ក្នុងស្រុកមេមត់ សរុបប្រមាណជិត ១,០០០ នាក់ ស្ថិតនៅទីស្នាក់ការទល់មុខអធិការដ្ឋាននគរបាលស្រុកមេមត់។ អត្ថបទ និងរូបភាព ៖ អារុណ្ណាទី







