
ឯកឧត្តម ស៊ិន ស៊ន និងឯកឧត្តម ប៉ែន កុសល្យ នាំយកទេយ្យទាន និងទៀនព្រះវស្សាប្រគេនព្រះសង្ឃ ៧វត្ត នៅខេត្តត្បូងឃ្មុំ និងក្រចេះ
(ខេត្តត្បូងឃ្មុំ)៖ ថ្ងៃសៅរ៍ ១១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស៊ិន ស៊ន មន្ត្រីជាន់ខ្ពស់ និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នាំយកទេយ្យទាន ទេយ្យវត្ថុ និងទៀនព្រះវស្សា ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន ៧ វត្ត នៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ នៅវត្តតេជសុវណ្ណភូមិ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ។ អត្ថបទ និងរូបភាព៖ ហេង វិច្ឆិកា







