
ក្រសួងព័ត៌មាន សម្របសម្រួលរៀបចំសន្និសីទសារព័ត៌មានដើម្បីផ្សព្វផ្សាយអំពីការបិទបញ្ចប់បេសកកម្ម « ជិះកង់ដើម្បីកុមារកម្ពុជា »
(ភ្នំពេញ)៖ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងព័ត៌មាន សម្របសម្រួលរៀបចំសន្និសីទសារព័ត៌មានដើម្បីផ្សព្វផ្សាយអំពីការបិទបញ្ចប់បេសកកម្ម « ជិះកង់ដើម្បីកុមារកម្ពុជា » នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយមានការចូលរួមដោយផ្ទាល់ពីលោក ទីវ តារារិទ្ធ អ្នកជិះកង់ជុំវិញពិភពលោក រួមជាមួយតំណាងមូលនិធិគន្ធបុប្ផា និងតំណាងមន្ទីរពេទ្យកុមារអង្គរ។








