ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍វប្បធម៌ និងវិចិត្រសិល្បៈសន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធម្មការ និងសាសនា

សកម្មភាពថ្នាក់ដឹកនាំ
លោក ធីន ស៊ីថាច ជំរុញការប្រើ AI និងទម្រង់ 5W1H ក្នុងវគ្គបណ្តុះបណ្តាលព័ត៌មានឌីជីថល
(ខេត្តត្បូងឃ្មុំ)៖ នាថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញសរសេរព័ត៌មានឆ្លាតវៃក្នុងយុគសម័យឌីជីថល» នៅសាលប្រជុំមន្ទីរព័ត៌មានខេត្ត ក្រោមអធិបតីភាព លោក ធីន ស៊ីថាច ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ។
អត្ថបទ៖ យ៉ាន យាត/ រូបភាព៖ អារុណ្ណាទី


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំឆមាស លើកទី៥ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំឆមាស លេីកទី៥ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
(Video inside) ក្រុមប្រឹក្សាធម្មនុញ្ញ និងរដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ «សមិទ្ធផលធម្មនុញ្ញសម្រេច»
ក្រុមប្រឹក្សាធម្មនុញ្ញ និងរដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ «សមិទ្ធផលធម្មនុញ្ញសម្រេច»
/ វីដេអូ៖ ហេង វិច្ឆិកា


សកម្មភាពថ្នាក់ដឹកនាំ
(Video inside) លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញជួបសំណេះសំណាល ចែកប័ណ្ណមូលនិធិសមធម៌សុខាភិបាល ម ស ស
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញជួបសំណេះសំណាល ចែកប័ណ្ណមូលនិធិសមធម៌សុខាភិបាល ម ស ស


សកម្មភាពថ្នាក់ដឹកនាំ
(Video inside) សម្តេចប្រធានរដ្ឋសភា និងប្រធានរដ្ឋឡាវ បន្តលើកកម្ពស់ពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ដើម្បី
សម្តេចប្រធានរដ្ឋសភា និងប្រធានរដ្ឋឡាវ បន្តលើកកម្ពស់ពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ដើម្បី


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ប៉ែន កុសល្យ ដឹកនាំប្រតិភូខេត្ត ចុះសួរសុខទុក្ខ និងជូនពរលោកឧកញ៉ា នៅ គន់ និងលោកជំទាវ
(ខេត្តត្បូងឃ្មុំ) ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅសៀលថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូដែលមានថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងជូនពរសិរីសួស្តី ជ័យមង្គល ជូនលោកឧកញ៉ាអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភន៍ នៅ គន់ និងលោកជំទាវ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភន៍ សៅ វណ្ណា ដែលជាឪពុកម្តាយបង្កើតរបស់ឯកឧត្តម គន់ រ័ត្នមុន្នី អភិបាលរងខេត្តត្បូងឃ្មុំ។
អត្ថបទ និងរូបភាព៖ អារុណ្ណាទី / ពិនិត្យ កែសម្រួល៖ យ៉ាន យាត


សកម្មភាពថ្នាក់ដឹកនាំ
ជំរុញផលិតផលក្នុងស្រុក! ខេត្តត្បូងឃ្មុំ ចងក្រងបណ្តុំអ្នកផលិត «ភូមិមួយផលិតផលមួយ» ដើម្បីបង្កើនការប្រកួតប្រជែង
(ខេត្តត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សួន រ៉ាស៊ី អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងឯកឧត្តម ស្រេង សុភាព អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការចងក្រងបណ្តុំអ្នកផលិតផលិតផលភូមិមួយផលិតផលមួយ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីមន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធ និងអ្នកផលិតផលិតផលក្នុងមូលដ្ឋាន។
អត្ថបទ និងរូបភាព៖ ជឿន សុធន / ពិនិត្យ៖ យ៉ាន យាត


សកម្មភាពថ្នាក់ដឹកនាំ
(Video inside) ហ្វីលីពីន កំពុងពិចារណាហាមឃាត់ការប្រើប្រាស់បណ្តាញ សង្គមសម្រាប់អនីតិជន
ហ្វីលីពីន កំពុងពិចារណាហាមឃាត់ការប្រើប្រាស់បណ្តាញ សង្គមសម្រាប់អនីតិជន


សកម្មភាពថ្នាក់ដឹកនាំ
(Video inside) ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញមន្ត្រីប្រើសៀវភៅណែនាំនីតិវិធីកំណត់អត្តសញ្ញាណជនរងគ្រោះ ជាគ្រឹះ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញមន្ត្រីប្រើសៀវភៅណែនាំនីតិវិធីកំណត់អត្តសញ្ញាណជនរងគ្រោះ ជាគ្រឹះ


សកម្មភាពថ្នាក់ដឹកនាំ
(Video inside) សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណលោក Dmitry MEDVEDEV ប្រធានគណបក្សរួបរួមរុស្ស៊ី ដែលបានផ្ញើសារ
សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណលោក Dmitry MEDVEDEV ប្រធានគណបក្សរួបរួមរុស្ស៊ី ដែលបានផ្ញើសារ


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមប្រឹក្សាធម្មនុញ្ញ រៀបចំសិក្ខាសាលាផ្សព្វផ្សាយសមិទ្ធផលធម្មនុញ្ញ ៣០ឆ្នាំ នៅខេត្តត្បូងឃ្មុំ
(ខេត្តត្បូងឃ្មុំ) ៖ នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្រុមប្រឹក្សាធម្មនុញ្ញ សហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «សមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល ៣០ឆ្នាំ» នៅសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ ក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីរដ្ឋធម្មនុញ្ញ ព្រមទាំងលើកកម្ពស់ការគោរពច្បាប់ និងនីតិរដ្ឋ។
អត្ថបទ និងរូបភាព៖ អារុណ្ណាទី / ពិនិត្យ៖ យ៉ាន យាត


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ៅ ឌុង ចុះពិនិត្យការរៀបចំ និងចែកទឹកបរិសុទ្ធជូនបេក្ខជនប្រឡង នៅស្រុកតំបែរ
(ខេត្តត្បូងឃ្មុំ)៖ នៅថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យដោយផ្ទាល់នូវទីតាំងផ្ញើកង់-ម៉ូតូ និងសកម្មភាពសម្របសម្រួលចែកទឹកបរិសុទ្ធជូនដល់បេក្ខជនប្រឡង នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន ចារថ្មី ស្ថិតក្នុងឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
អត្ថបទ៖ យ៉ាន យាត


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ស៊ី ជីនពីង ផ្ញើសារលិខិតថ្លែងអំណរគុណជូន សម្តេចតេជោ ហ៊ុន សែន
ឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ផ្ញើសារលិខិតថ្លែងអំណរគុណជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះលិខិតអបអរសាទររបស់សម្តេចតេជោ ក្នុងឱកាសខួបលើកទី១០៥ នៃការបង្កើតគណបក្សកុម្មុយនីស្តចិន (CPC)។

