
ឯកឧត្តម ប៉ែន កុសល្យ ដឹកនាំប្រតិភូខេត្ត ចុះសួរសុខទុក្ខ និងជូនពរលោកឧកញ៉ា នៅ គន់ និងលោកជំទាវ
(ខេត្តត្បូងឃ្មុំ) ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅសៀលថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូដែលមានថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងជូនពរសិរីសួស្តី ជ័យមង្គល ជូនលោកឧកញ៉ាអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភន៍ នៅ គន់ និងលោកជំទាវ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភន៍ សៅ វណ្ណា ដែលជាឪពុកម្តាយបង្កើតរបស់ឯកឧត្តម គន់ រ័ត្នមុន្នី អភិបាលរងខេត្តត្បូងឃ្មុំ។ អត្ថបទ និងរូបភាព៖ អារុណ្ណាទី / ពិនិត្យ កែសម្រួល៖ យ៉ាន យាត











