
ជំរុញផលិតផលក្នុងស្រុក! ខេត្តត្បូងឃ្មុំ ចងក្រងបណ្តុំអ្នកផលិត «ភូមិមួយផលិតផលមួយ» ដើម្បីបង្កើនការប្រកួតប្រជែង
(ខេត្តត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សួន រ៉ាស៊ី អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងឯកឧត្តម ស្រេង សុភាព អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការចងក្រងបណ្តុំអ្នកផលិតផលិតផលភូមិមួយផលិតផលមួយ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីមន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធ និងអ្នកផលិតផលិតផលក្នុងមូលដ្ឋាន។ អត្ថបទ និងរូបភាព៖ ជឿន សុធន / ពិនិត្យ៖ យ៉ាន យាត











