
ឯកឧត្តម ម៉ៅ ឌុង ចុះពិនិត្យការរៀបចំ និងចែកទឹកបរិសុទ្ធជូនបេក្ខជនប្រឡង នៅស្រុកតំបែរ
(ខេត្តត្បូងឃ្មុំ)៖ នៅថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យដោយផ្ទាល់នូវទីតាំងផ្ញើកង់-ម៉ូតូ និងសកម្មភាពសម្របសម្រួលចែកទឹកបរិសុទ្ធជូនដល់បេក្ខជនប្រឡង នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន ចារថ្មី ស្ថិតក្នុងឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ អត្ថបទ៖ យ៉ាន យាត











