
ក្រុមប្រឹក្សាធម្មនុញ្ញ រៀបចំសិក្ខាសាលាផ្សព្វផ្សាយសមិទ្ធផលធម្មនុញ្ញ ៣០ឆ្នាំ នៅខេត្តត្បូងឃ្មុំ
(ខេត្តត្បូងឃ្មុំ) ៖ នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្រុមប្រឹក្សាធម្មនុញ្ញ សហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «សមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល ៣០ឆ្នាំ» នៅសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ ក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីរដ្ឋធម្មនុញ្ញ ព្រមទាំងលើកកម្ពស់ការគោរពច្បាប់ និងនីតិរដ្ឋ។ អត្ថបទ និងរូបភាព៖ អារុណ្ណាទី / ពិនិត្យ៖ យ៉ាន យាត











