ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍វប្បធម៌ និងវិចិត្រសិល្បៈសន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធម្មការ និងសាសនា

សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ជូនដល់ក្រុមគ្រួសារនៃវីរកងទ័ពពលី រស់នៅក្នុងទឹកដីខេត្តតាកែវ
(ខេត្តតាកែវ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសារនៃវីរកងទ័ពពលី រស់នៅក្នុងទឹកដីខេត្តតាកែវ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ប៉ែន កុសល្យ ដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់ទីតាំងប្រឈមបាក់ច្រាំងទន្លេ និងលិចលង់ដោយទឹកជំនន់ នៅស្រុកក្រូចឆ្មារ
(ខេត្តត្បូងឃ្មុំ)៖ នៅថ្ងៃអាទិត្យ ១១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំថ្នាក់ដឹកនាំខេត្ត ព្រមទាំងប្រធានមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត អញ្ជើញចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពទីតាំងដែលប្រឈមនឹងការបាក់ច្រាំងទន្លេ ស្ថិតក្នុងឃុំប៉ើស១ និងតំបន់ដែលរងការលិចលង់ដោយទឹកជំនន់ ស្ថិតនៅឃុំឈូក ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
អត្ថបទ វីដេអូ៖ ហេង វិច្ឆិកា /រូបភាព៖ អារុណ្ណាទី


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំក្រសួងអប់រំ និងខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យមណ្ឌលប្រឡងបាក់ឌុប មុនដំណើរការប្រឡងស្អែកនេះ
(ខេត្តត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃអាទិត្យ ១១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ នេះ លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តត្បូងឃ្មុំ រួមដំណើរដោយ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះត្រួតពិនិត្យផ្ទាល់តាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងភូមិសាស្ត្រស្រុកត្បូងឃ្មុំ និងក្រុងសួង ដើម្បីធានាឱ្យដំណើរការប្រឡង នៅថ្ងៃទី១០ ខែសីហា ស្អែកនេះ ប្រព្រឹត្តទៅដោយរលូន។
អត្ថបទ និងរូបភាព៖ អារុណ្ណាទី / ពិនិត្យ៖ យ៉ាន យាត


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តត្បូងឃ្មុំ ត្រៀមខ្លួនរួចរាល់សម្រាប់ការប្រឡងបាក់ឌុប សម័យប្រឡង ១០ សីហា ដែលមានបេក្ខជនជាង ៦ពាន់នាក់
(ខេត្តត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃសៅរ៍ ១០រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំស្ដីពីដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ១០ សីហា ២០២៦ ក្រោមអធិបតីភាព លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្ត, ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោក ហួរ ដាឡា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ប្រចាំមណ្ឌលខេត្តត្បូងឃ្មុំ។
អត្ថបទ និងរូបភាព៖ អារុណ្ណាទី / ពិនិត្យ កែសម្រួល៖ យ៉ាន យាត


សកម្មភាពថ្នាក់ដឹកនាំ
អនុព័ន្ធយោធាឥណ្ឌូនេស៊ី ជួបសម្តែងការគួរសម និងផ្តល់ជំនួយឧបត្ថម្ភដល់សមាគមរ៉ាហ្វាតអាន់នូរ នៅខេត្តត្បូងឃ្មុំ
(ខេត្តត្បូងឃ្មុំ) ៖ លោកវរសេនីយ៍ឯក Agung Budi Asmara (អាហ្គុង បាឌី អាស្មារ៉ា) អនុព័ន្ធយោធា នៃស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម សុះ រ៉ហ្វាត សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងជាប្រធានសមាគមរ៉ាហ្វាតអាន់នូរសម្រាប់វិស័យឥស្លាមនៅកម្ពុជា ព្រមទាំងបានផ្តល់ថវិកាឧបត្ថម្ភថវិកា ដើម្បីគាំទ្រសកម្មភាពមនុស្សធម៌ និងវិស័យអប់រំរបស់សមាគម។
អត្ថបទ៖ អារុណ្ណាទី


សកម្មភាពថ្នាក់ដឹកនាំ
(Video inside) លោក ត្រាំ ប្រកាសវិធានការណ៍ពាណិជ្ជកម្មដើម្បីប្រកួតប្រជែងជាមួយចិនលើវិស័យថាមពលព្រះអាទិត្យ និងបន្ទះឈីប
លោក ត្រាំ ប្រកាសវិធានការណ៍ពាណិជ្ជកម្មដើម្បីប្រកួតប្រជែងជាមួយចិនលើវិស័យថាមពលព្រះអាទិត្យ និងបន្ទះឈីប


សកម្មភាពថ្នាក់ដឹកនាំ
(Video inside) ក្រសួងព័ត៌មាន និងក្រុមហ៊ុន Smart Axiata ពិភាក្សាគ្នាលើការពង្រឹងកិច្ចសហការ សម្រាប់ការអភិវឌ្ឍក្នុងវិស័យព័ត៌មាន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន Smart Axiata ពិភាក្សាគ្នាលើការពង្រឹងកិច្ចសហការ សម្រាប់ការអភិវឌ្ឍក្នុងវិស័យព័ត៌មាន


សកម្មភាពថ្នាក់ដឹកនាំ
(Video inside) សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រកួតយកពិន្ទុក្នុងសង្គមគឺពិបាកណាស់ និស្សិតត្រូវពង្រឹងសមត្ថភាពដើម្បីអនុវត្តការងារជាក់ស្តែង
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រកួតយកពិន្ទុក្នុងសង្គមគឺពិបាកណាស់ និស្សិតត្រូវពង្រឹងសមត្ថភាពដើម្បីអនុវត្តការងារជាក់ស្តែង


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី២៧ ដើម្បីពន្លឿនការងារអភិវឌ្ឍន៍ និងសន្តិសុខ
(ខេត្តត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ស្ថិតនៅសាលប្រជុំ (ខ) សាលាខេត្ត ដើម្បីពិនិត្យ អនុម័តរបាយការណ៍រីកចម្រើន និងដាក់ចេញវិធានការសំខាន់ៗកែលម្អជីវភាព និងសន្តិសុខជូនប្រជាពលរដ្ឋ។
អត្ថបទ និងរូបភាព៖ អារុណ្ណាទី /ពិនិត្យ កែសម្រួល៖ យ៉ាន យាត


សកម្មភាពថ្នាក់ដឹកនាំ
(Video inside) ក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យស្ថានភាពទឹក និងត្រៀមអន្តរាគមន៍
ក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យស្ថានភាពទឹក និងត្រៀមអន្តរាគមន៍


សកម្មភាពថ្នាក់ដឹកនាំ
(Video inside) ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកា មិន ស៊ីហ៊ាប
ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកា មិន ស៊ីហ៊ាប


សកម្មភាពថ្នាក់ដឹកនាំ
(Video inside) ម៉ាឡេស៊ី នឹងមិនបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញទេ ប្រសិនបើពួកគេស្ថិតក្នុងហានិភ័យ
ម៉ាឡេស៊ី នឹងមិនបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញទេ ប្រសិនបើពួកគេស្ថិតក្នុងហានិភ័យ


សកម្មភាពថ្នាក់ដឹកនាំ
(Video inside) អតីតមេបញ្ជាការយោធាមីយ៉ាន់ម៉ា ធ្វើដំណើរទស្សនកិច្ចលើកដំបូង ទៅកាន់ប្រទេសថៃ ក្នុងនាមជាមេដឹកនាំស៊ីវិល
អតីតមេបញ្ជាការយោធាមីយ៉ាន់ម៉ា ធ្វើដំណើរទស្សនកិច្ចលើកដំបូង ទៅកាន់ប្រទេសថៃ ក្នុងនាមជាមេដឹកនាំស៊ីវិល

