
ខេត្តត្បូងឃ្មុំ ត្រៀមខ្លួនរួចរាល់សម្រាប់ការប្រឡងបាក់ឌុប សម័យប្រឡង ១០ សីហា ដែលមានបេក្ខជនជាង ៦ពាន់នាក់
(ខេត្តត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃសៅរ៍ ១០រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំស្ដីពីដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ១០ សីហា ២០២៦ ក្រោមអធិបតីភាព លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្ត, ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោក ហួរ ដាឡា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ប្រចាំមណ្ឌលខេត្តត្បូងឃ្មុំ។ អត្ថបទ និងរូបភាព៖ អារុណ្ណាទី / ពិនិត្យ កែសម្រួល៖ យ៉ាន យាត











