
ថ្នាក់ដឹកនាំក្រសួងអប់រំ និងខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យមណ្ឌលប្រឡងបាក់ឌុប មុនដំណើរការប្រឡងស្អែកនេះ
(ខេត្តត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃអាទិត្យ ១១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ នេះ លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តត្បូងឃ្មុំ រួមដំណើរដោយ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះត្រួតពិនិត្យផ្ទាល់តាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងភូមិសាស្ត្រស្រុកត្បូងឃ្មុំ និងក្រុងសួង ដើម្បីធានាឱ្យដំណើរការប្រឡង នៅថ្ងៃទី១០ ខែសីហា ស្អែកនេះ ប្រព្រឹត្តទៅដោយរលូន។ អត្ថបទ និងរូបភាព៖ អារុណ្ណាទី / ពិនិត្យ៖ យ៉ាន យាត











