
ឯកឧត្តម ប៉ែន កុសល្យ ដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់ទីតាំងប្រឈមបាក់ច្រាំងទន្លេ និងលិចលង់ដោយទឹកជំនន់ នៅស្រុកក្រូចឆ្មារ
(ខេត្តត្បូងឃ្មុំ)៖ នៅថ្ងៃអាទិត្យ ១១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំថ្នាក់ដឹកនាំខេត្ត ព្រមទាំងប្រធានមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត អញ្ជើញចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពទីតាំងដែលប្រឈមនឹងការបាក់ច្រាំងទន្លេ ស្ថិតក្នុងឃុំប៉ើស១ និងតំបន់ដែលរងការលិចលង់ដោយទឹកជំនន់ ស្ថិតនៅឃុំឈូក ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ អត្ថបទ វីដេអូ៖ ហេង វិច្ឆិកា /រូបភាព៖ អារុណ្ណាទី











