ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍វប្បធម៌ និងវិចិត្រសិល្បៈសន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធម្មការ និងសាសនា

សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តត្បូងឃ្មុំ ទទួលឧបករណ៍បច្ចេកវិទ្យា ពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ដើម្បីធ្វើទំនើបកម្មរដ្ឋបាលឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណ
(ត្បូងឃ្មុំ)៖ នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញទទួលកុំព្យូទ័រយួរដៃ (Laptop) ចំនួន ២០គ្រឿង និងម៉ាស៊ីនព្រីនធ័រ (Printer) ចំនួន ២០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីគាំទ្រដល់កិច្ចការរដ្ឋបាលឌីជីថលនៅក្នុងខេត្ត។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីរៀបចំប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»
ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តត្បុងឃ្មុំបានសហការជាមួយមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំដោយមានវត្តមានតំណាងមន្ទីរ-អង្គភាព ជុំវិញខេត្ត, រដ្ឋបាលស្រុក/ក្រុង, រដ្ឋបាលឃុំ/សង្កាត់, អង្គការ សមាគម, ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន , វិទ្យាល័យ, អនុវិទ្យាល័យ និងមន្ត្រីរាជការ បុគ្គលិក លោកគ្រូ អ្នកគ្រូ និងសិស្សនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ សរុបប្រមាណ ១ ៣៥០អង្គ/នាក់។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជនស្នេហាជាតិ នៅតំបន់ប្រវត្តិសាស្ត្រតេជោកោះថ្ម X-16
ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជនស្នេហាជាតិ នៅតំបន់ប្រវត្តិសាស្ត្រតេជោកោះថ្ម X16 ក្រោមអធិបតីភាព ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធជាច្រើនរូប។


ការអភិវឌ្ឍ
ឯកឧត្តម ជី ស៊ីថា អញ្ជើញបើកការដ្ឋានលើកកម្រិតគុណភាពស្ពានបេតុងប្រវែង ១០២ម៉ែត្រ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
(ខេត្តត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានលើកកម្រិតគុណភាពស្ពានបេតុងចំនួន ១កន្លែង ដែលជាគម្រោងពហុឆ្នាំ ស្ថិតក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។


ទេសចរណ៍
រមណីដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត ហ្លួងព្រះស្តេចកន
រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តហ្លួងព្រះសេ្តចកន ស្ថិតនៅភូមិនគរក្នុង ឃុំដូងតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានចម្ងាយ១៦,៥គីឡូម៉ែត្រពីទីរួមខេត្តត្បូងឃ្មុំ តាមផ្លូវជាតិលេខ៧។


ទេសចរណ៍
ទិដ្ឋភាពពីលើអាកាស នៅមាត់ទន្លេរសិប្បនិមិត្ត ក្នុងថ្ងៃកម្មវិធីពិព័រណ៍ទុរេនត្បូងឃ្មុំឆ្នាំ២០២៦
ទិដ្ឋភាពពីលើអាកាស នៅមាត់ទន្លេរសិប្បនិមិត្ត ក្នុងថ្ងៃកម្មវិធីពិព័រណ៍ទុរេនត្បូងឃ្មុំឆ្នាំ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
សម្តេច ម៉ែន សំអន អញ្ជើញបើកពិធីពិព័រណ៍ទុរេនខេត្តត្បូងឃ្មុំ ឆ្នាំ២០២៦ ព្រមទាំងជំរុញឱ្យពង្រឹងការត្រួតពិនិត្យគុណភាពទំនិញនាំចូល ដើម្បីការពារសុខភាពពលរដ្ឋ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក «ពិព័រណ៍ពិសារទុរេនដោយឥតគិតថ្លៃ និងដំណាំផ្លែឈើហូបផ្លែនៅក្នុងខេត្តត្បូងឃ្មុំ» ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម តឹករ៉េត សំរេច និងឯកឧត្តម ប៉ែន កុសល្យ អញ្ជើញដឹកនាំកិច្ចប្រជុំការចុះបញ្ជីបង្ហើយក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ
ឯកឧត្តម តឹករ៉េត សំរេច រដ្ឋលេខាធិការប្រចាំការ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញដឹកនាំកិច្ចប្រជុំការចុះបញ្ជីបង្ហើយក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។


ទេសចរណ៍
ប្រាសាទព្រះធាតុបាស្រី
ប្រាសាទព្រះធាតុបាស្រី ស្ថិតនៅភូមិព្រះធាតុ ឃុំព្រះធាតុ ស្រុកអូររាំងឪ មានចម្ងាយ៤៣គីឡូម៉ែត្រ ពីទីរួមខេត្តត្បូងឃ្មុំ កាត់ផ្លូវជាតិលេខ ១១ បត់ចូលតាមខាងត្បូងផ្សារអូររាំងឪ។


ទេសចរណ៍
រមណីយដ្ឋានទឹកធ្លាក់ហោង
ទឹកធ្លាក់ហោងស្ថិតនៅភូមិស្រែវែង ឃុំទឹកជ្រៅ ស្រុកតំបែរ មានចម្ងាយប្រមាណ ៥៧គ.ម ពីទីរួមខេត្តត្បូងឃ្មុំកាត់តាមផ្លូវជាតិលេខ៧ ផ្លូវបត់ចូលត្រង់ឃុំក្រែក ស្រុកពញាក្រែក។


ទេសចរណ៍
ចំការកៅស៊ូ
ចំការកៅស៊ូមានទេសភាពបៃតងស្រស់គួរឲ្យគយគន់ ហើយក៏អេកូទេសចរណ៍មួយយ៉ាងសំខាន់សម្រាប់ធ្វើការទាក់ទងទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិមកទស្សនា។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ប៉ែន កុសល្យ អញ្ជើញចុះត្រួតពិនិត្យទីតាំងរៀបចំពិព័រណ៍ទុរេន និងធ្វើពិធីក្រុងពាលីបើកព្រឹត្តការណ៍ពិព័រណ៍ទុរេនខេត្តត្បូងឃ្មុំ
ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះត្រួតពិនិត្យទីតាំងរៀបចំពិព័រណ៍ទុរេនខេត្តត្បូងឃ្មុំ និងធ្វើពិធីក្រុងពាលីបើកព្រឹត្តការណ៍ពិព័រណ៍ទុរេនខេត្តត្បូងឃ្មុំ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ៅ ឌុង អញ្ជើញជាអធិបតី ក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការ ស.ស.យ.ក. ខេត្តត្បូងឃ្មុំ
ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការ ស.ស.យ.ក. ខេត្តត្បូងឃ្មុំ។

