
រដ្ឋបាលខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជនស្នេហាជាតិ នៅតំបន់ប្រវត្តិសាស្ត្រតេជោកោះថ្ម X-16
ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជនស្នេហាជាតិ នៅតំបន់ប្រវត្តិសាស្ត្រតេជោកោះថ្ម X16 ក្រោមអធិបតីភាព ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធជាច្រើនរូប។







