
រដ្ឋបាលខេត្តត្បូងឃ្មុំ ទទួលឧបករណ៍បច្ចេកវិទ្យា ពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ដើម្បីធ្វើទំនើបកម្មរដ្ឋបាលឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណ
(ត្បូងឃ្មុំ)៖ នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញទទួលកុំព្យូទ័រយួរដៃ (Laptop) ចំនួន ២០គ្រឿង និងម៉ាស៊ីនព្រីនធ័រ (Printer) ចំនួន ២០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីគាំទ្រដល់កិច្ចការរដ្ឋបាលឌីជីថលនៅក្នុងខេត្ត។







