ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍វប្បធម៌ និងវិចិត្រសិល្បៈសន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធម្មការ និងសាសនា

សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តត្បូងឃ្មុំ អំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នារក្សាធនធានជលផល និងជំរុញការចិញ្ចឹមត្រីលក្ខណៈគ្រួសារ
(ខេត្តត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី «ទិវាមច្ឆជាតិ» ១ កក្កដា ថ្នាក់ខេត្ត ដែលបានប្រារព្ធឡើងនៅបរិវេណអាងទឹកទំនប់ជាំតាហ៊ឹង ស្ថិតក្នុងភូមិស្រម៉ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ហុក ពេជ្រហោះ អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាល នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់រយៈពេល៣ថ្ងៃ
(ភ្នំពេញ)៖ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាល នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់រយៈពេល៣ថ្ងៃ។


សកម្មភាពអាជ្ញាធរ
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាថ្មី អញ្ជើញទៅពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័រ និងបន្លាលួស
នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក ហ៊ឹល រ៉ាយ៉ា លោក លី សុវណ្ណារិទ្ធិ អភិបាលរងខេត្ត សម្របសម្រួលជូន លោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាថ្មី បានចុះជួបសម្តែងការគួរសម និងបានទៅពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។


សកម្មភាពថ្នាក់ដឹកនាំ
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ប្រោសព្រះរាជទាន ឯកអគ្គរាជទូតព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត តែងតាំងថ្មីចូលថ្វាយសារតាំង
(AKP) ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ឯកឧត្តម Thamer Mohammed A Algosaibi ចូលក្រាបថ្វាយបង្គំគាល់ និងថ្វាយសារតាំង នៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង នាវេលាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តមត្រូវបានរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត តែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំព្រះរាជាណាចក្រកម្ពុជា។


សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងព័ត៌មាន សម្របសម្រួលរៀបចំសន្និសីទសារព័ត៌មានដើម្បីផ្សព្វផ្សាយអំពីការបិទបញ្ចប់បេសកកម្ម « ជិះកង់ដើម្បីកុមារកម្ពុជា »
(ភ្នំពេញ)៖ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងព័ត៌មាន សម្របសម្រួលរៀបចំសន្និសីទសារព័ត៌មានដើម្បីផ្សព្វផ្សាយអំពីការបិទបញ្ចប់បេសកកម្ម « ជិះកង់ដើម្បីកុមារកម្ពុជា » នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយមានការចូលរួមដោយផ្ទាល់ពីលោក ទីវ តារារិទ្ធ អ្នកជិះកង់ជុំវិញពិភពលោក រួមជាមួយតំណាងមូលនិធិគន្ធបុប្ផា និងតំណាងមន្ទីរពេទ្យកុមារអង្គរ។


អប់រំ និងកីឡា
ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ អញ្ជើញទទួលស្វាគមន៍ការវិលត្រឡប់របស់ក្រុមជម្រើសជាតិកីឡាបាល់ទះកម្ពុជា
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោកជំទាវ កែ សួនសុភី អញ្ជើញទទួលស្វាគមន៍ការវិលត្រឡប់ប្រកបដោយជោគជ័យរបស់ក្រុមជម្រើសជាតិកីឡាបាល់ទះកម្ពុជាក្រោយឈ្នះពាន SEA V.League ជើងទី១ ឆ្នាំ២០២៦ នៅប្រទេសហ្វីលីពីន។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី អនុញ្ញាតជូន អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតជូន អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនលោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ ឯកឧត្តម ថាច់ ផែន
(ភ្នំពេញ)៖ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា តំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំសមាជិក សមាជិកា អ.ន.ក. វិស័យព័ត៌មាន ចុះសួរសុខទុក្ខឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ប្រាក់ ថាវអមិដា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយ និងវិទ្យាស្ថានស្រាវជ្រាវ (SCO) ឆ្នាំ២០២៦ នៅកៀហ្ស៊ីស៊ីស្ថាន
នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ ប្រតិភូក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចូលរួមក្នុង កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយ និងវិទ្យាស្ថានស្រាវជ្រាវនៃអង្គការសហប្រតិបត្តិការសៀងហៃ ឆ្នាំ២០២៦ (Shanghai Cooperation Organization Media and Think Tank Summit 2026) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងប៊ីស្កែក សាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន។


សន្តិសុខសង្គម
ឯកឧត្តម ស្រ៊ឺ បូរ៉ា៖ សូម្បីតែនៅលើផែនទីខ្នាត ១:៥0,000 របស់ថៃ ក៏បង្ហាញដូចផែនទីខ្នាត ១:២00,000 របស់អន្តរជាតិដែរថា តំបន់អានសេះស្ថិតក្នុងទឹកដីកម្ពុជា។
សូម្បីតែនៅលើផែនទីខ្នាត ១:៥0,000 របស់ថៃ ក៏បង្ហាញដូចផែនទីខ្នាត ១:២00,000 របស់អន្តរជាតិដែរថា តំបន់អានសេះស្ថិតក្នុងទឹកដីកម្ពុជា។
ឯកឧត្តម ស្រ៊ឺ បូរ៉ា អគ្គនាយកកិច្ចការបច្ចេកទេសព្រំដែន នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា


សកម្មភាពអាជ្ញាធរ
អាជ្ញាធរមីន និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការអនុវត្តគម្រោងបោសសម្អាតមីននៅខេត្តពោធិ៍សាត់
(រាជធានីភ្នំពេញ)៖ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅនិវេសនដ្ឋានឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំរាជធានីភ្នំពេញ អាជ្ញាធរមីន និងស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីអនុវត្តគម្រោងផ្តល់ផលរហ័ស (Quick Impact Project) ស្តីពីការបោសសម្អាតមីនក្នុងភូមិមល់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។


អប់រំ និងកីឡា
គណៈប្រតិភូក្រសួងព័ត៌មានកម្ពុជា ចុះទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍ការងារឌីជីថល នៅអង្គភាពសារព័ត៌មាន Tuoi Tre ប្រទេសវៀតណាម
(វៀតណាម)៖ រសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នេះ គណៈប្រតិភូតំណាងភាគីកម្ពុជា ដឹកនាំដោយ លោក សាន សុភា ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ រួមជាមួយសាស្ត្រាចារ្យ និងសិក្ខាកាមកម្ពុជា បានចុះបំពេញទស្សនកិច្ចសិក្សា និងដកស្រង់បទពិសោធន៍ការងារសារព័ត៌មាន នៅអង្គភាពសារព័ត៌មាន និងមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយ Tuoi Tre (កាសែតអេឡិចត្រូនិក Tuoi Tre) នៃប្រទេសវៀតណាម។
អត្ថបទ: យ៉ាន យាត

