
អភិបាលខេត្តត្បូងឃ្មុំ អំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នារក្សាធនធានជលផល និងជំរុញការចិញ្ចឹមត្រីលក្ខណៈគ្រួសារ
(ខេត្តត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី «ទិវាមច្ឆជាតិ» ១ កក្កដា ថ្នាក់ខេត្ត ដែលបានប្រារព្ធឡើងនៅបរិវេណអាងទឹកទំនប់ជាំតាហ៊ឹង ស្ថិតក្នុងភូមិស្រម៉ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។








