ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍វប្បធម៌ និងវិចិត្រសិល្បៈសន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធម្មការ និងសាសនា

សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី ចាប់អារម្មណ៍ពីសកម្មភាពស្ថាបនិកសាលាដូង ក៏ដូចជាបណ្ណាល័យចល័ត ក្នុងគោលដៅជំរុញការអានសៀវភៅនៅតាមបណ្ដាខេត្តមួយចំនួននាពេលកន្លងមក
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៖ "ក្រោយពីបានស្ដាប់នូវប្រវត្តិនៃការរៀបចំសាលាដូង ខ្ញុំសូមធ្វើការកោតសរសើរដោយស្មោះចំពោះទឹកចិត្ត ឆន្ទៈមោះមុត និងសកម្មភាពជាក់ស្ដែងរបស់ប្អូនប្រុស ក្នុងការបង្កើតសមិទ្ធផលដ៏មានប្រយោជន៍មួយនេះ។


សេចក្តីប្រកាសព័ត៌មាន
សេចក្តីប្រកាសព័ត៌មាន ស្តីពីចំណាត់ការលើអ្នកគ្រប់គ្រងជាជនបរទេសដែលប្រើប្រាស់អាកប្បកិរិយា និងពាក្យសម្តីមិនសមរម្យ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ | សេចក្តីប្រកាសព័ត៌មាន ស្តីពីចំណាត់ការលើអ្នកគ្រប់គ្រងជាជនបរទេសដែលប្រើប្រាស់អាកប្បកិរិយា និងពាក្យសម្តីមិនសមរម្យ ជាមួយបងប្អូនកម្មករនិយោជិតខ្មែរ


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី លើកទី១១
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី លើកទី១១ ប្រមាណជាង ១ ០០០នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។
រូបថត៖ គល់ រ៉េននី


ពាណិជ្ជកម្ម
ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd នឹងសម្ពោធជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ២០២៦នេះ
នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក ណម តុង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន TH Automotive Manufacturing Co., Ltd. និង សហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។


សេចក្តីប្រកាសព័ត៌មាន
សេចក្ដីប្រកាសព័ត៌មានរួម ស្តីពីបេសកម្មរួមគ្នារវាងកម្ពុជា និងក្រុមអឺរ៉ុប (Team Europe) ទៅកាន់បណ្ដាខេត្តនៅភាគឦសាន
សេចក្ដីប្រកាសព័ត៌មានរួម ស្តីពីបេសកម្មរួមគ្នារវាងកម្ពុជា និងក្រុមអឺរ៉ុប (Team Europe) ទៅកាន់បណ្ដាខេត្តនៅភាគឦសានដើម្បីរំលេច អំពីលទ្ធផលនៃភាពជាដៃគូ ក្នុងវិស័យកសិកម្មប្រកបដោយនិរន្តភាព ការអភិរក្សជីវចម្រុះ និងការធ្វើពាណិជ្ជកម្មផលិតផលកសិកម្ម កាន់តែមាននិរន្តរភាព


សកម្មភាពអាជ្ញាធរ
(Video inside) សមត្ថកិច្ចខេត្តត្បូងឃ្មុំ បង្ក្រាបបទល្មើសជលផល និងរំដោះកូនត្រីជាង ១៨ម៉ឺនក្បាលលែងចូលធម្មជាតិ
សមត្ថកិច្ចខេត្តត្បូងឃ្មុំ បង្ក្រាបបទល្មើសជលផល និងរំដោះកូនត្រីជាង ១៨ម៉ឺនក្បាលលែងចូលធម្មជាតិ


សកម្មភាពថ្នាក់ដឹកនាំ
(Video inside) ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី លើកទី១១
ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី លើកទី១១


សកម្មភាពថ្នាក់ដឹកនាំ
(Video inside) សម្តេច ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា
សម្តេច ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា


សេចក្តីជូនដំណឹង
អំពីស្ថានភាព ឧតុនិយម និង ជលសាស្ត្រ ÷ នៅព្រឹកថ្ងៃទី ១៩ ខែ សីហា ឆ្នាំ២០២៦
សេចក្តីជូនដំណឹង
អំពីស្ថានភាព ឧតុនិយម និង ជលសាស្ត្រ ÷
នៅព្រឹកថ្ងៃទី ១៩ ខែ សីហា ឆ្នាំ២០២៦
1-ឧតុនិយម ÷
+បរិមាណទឹកភ្លៀងរយ:ពេល២៤ម៉ោង
ភ្លៀងធ្លាក់ 7 / 7 ក្រុង.ស្រុក
--ក្រុងសួង =21,5mm
-ស្រុកត្បូងឃ្មុំ =25mm
-ស្រុកក្រូចឆ្មារ =11,5mm
-ស្រុកអូររាំងឪ =12,7mm
-ស្រុកតំបែរ =31,3mm
-ស្រុកពញាក្រែក =12mm
-ស្រុកមេមត់ =9mm
+សីតុណ្ហភាព
-Min= 24℃
-Max= 33,3℃
2-ជលសាស្ត្រ ÷
+នៅម៉ោង7ព្រឹកថ្ងៃទី 19-08-2026
(១).កម្ពស់ទឹកទន្លេមេគង្គ នៅក្តារម៉ែត្រក្រូចឆ្មារ
- កម្ពស់ទឹកថ្ងៃនេះ = 8,57m
- ធៀបព្រឹកថ្ងៃម្សិលមិញទឹកឡើង= 0,10m
- កម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន = 11,20m
(២).កម្ពស់ទឹកទន្លេមេគង្គ នៅស្ថានីយកំពង់ចាម
ទឹកមានកម្ពស់ = 13,00m
-ធៀបព្រឹកថ្ងៃម្សិលមិញ ទឹកឡើង=0,10m
-ធៀបឆ្នាំមុននៅពេលវេលាដូចគ្នា ឆ្នាំនេះ
ខ្ពស់ជាង= 2,84m
-កម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន=15,20m
រៀបចំដោយមន្ទីរធនធានទឹក និងឧតុនិយម ខេត្តត្បូងឃ្មំ
ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ២០២៦


សេចក្តីជូនដំណឹង
ស្ថានភាពទឹកទន្លេ នៅតាមស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ កំពុងឡើងបន្តិចបន្តួច
ស្ថានភាពទឹកទន្លេ នៅតាមស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ កំពុងឡើងបន្តិចបន្តួច


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ សូមគោរពជម្រាបជូន អំពីស្ថានភាពធាតុអាកាស ក្នុងខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។
សេចក្តីជូនដំណឹង របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ សូមគោរពជម្រាបជូន អំពីស្ថានភាពធាតុអាកាស ក្នុងខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។


សេចក្តីជូនដំណឹង
ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ កម្ពុជា អាចមានភ្លៀងធ្លាក់ពី៥០% ទៅ៧០% ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ កម្ពុជា អាចមានភ្លៀងធ្លាក់ពី៥០% ទៅ៧០% ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
ចេញផ្សាយ ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២៦
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះថា សម្ពាធទាបដែលកើតមាននៅលើសមុទ្រចិនខាងត្បូងមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ហើយបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ មានភ្លៀងធ្លាក់ពី៥០% ទៅ៧០% ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់។


សកម្មភាពអាជ្ញាធរ
ខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ សហការកម្ទេចឧបករណ៍នេសាទខុសច្បាប់ និងចាក់លែងកូនត្រីជាង ១៨ម៉ឺនក្បាល ដើម្បីស្តារធនធានធម្មជាតិ
(ខេត្តត្បូងឃ្មុំ)៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តត្បូងឃ្មុំ បានចុះប្រតិបត្តិការល្បាត និងបង្ក្រាបបទល្មើសជលផលទ្រង់ទ្រាយធំ នៅក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ដោយបានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ជាច្រើន និងបានរំដោះកូនត្រីចម្រុះប្រមាណ ១៨៦,០០០ក្បាល លែងចូលទៅក្នុងប្រភពទឹកធម្មជាតិវិញ។ អត្ថបទ៖ អារុណ្ណាទី / ពិនិត្យ៖ យ៉ានយាត

