
ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ កម្ពុជា អាចមានភ្លៀងធ្លាក់ពី៥០% ទៅ៧០% ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ កម្ពុជា អាចមានភ្លៀងធ្លាក់ពី៥០% ទៅ៧០% ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចេញផ្សាយ ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២៦ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះថា សម្ពាធទាបដែលកើតមាននៅលើសមុទ្រចិនខាងត្បូងមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ហើយបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ មានភ្លៀងធ្លាក់ពី៥០% ទៅ៧០% ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់។








