
ខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ សហការកម្ទេចឧបករណ៍នេសាទខុសច្បាប់ និងចាក់លែងកូនត្រីជាង ១៨ម៉ឺនក្បាល ដើម្បីស្តារធនធានធម្មជាតិ
(ខេត្តត្បូងឃ្មុំ)៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តត្បូងឃ្មុំ បានចុះប្រតិបត្តិការល្បាត និងបង្ក្រាបបទល្មើសជលផលទ្រង់ទ្រាយធំ នៅក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ដោយបានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ជាច្រើន និងបានរំដោះកូនត្រីចម្រុះប្រមាណ ១៨៦,០០០ក្បាល លែងចូលទៅក្នុងប្រភពទឹកធម្មជាតិវិញ។ អត្ថបទ៖ អារុណ្ណាទី / ពិនិត្យ៖ យ៉ានយាត











