ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍វប្បធម៌ និងវិចិត្រសិល្បៈសន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធម្មការ និងសាសនា

សកម្មភាពថ្នាក់ដឹកនាំ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសាររំលែកទុក្ខ និងបរិច្ចាកថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនប្រធានសមាគមកាកបាទក្រហមចិន!
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសាររំលែកទុក្ខ និងបរិច្ចាកថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនប្រធានសមាគមកាកបាទក្រហមចិន។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម កែវ រ៉េមី ដឹកនាំប្រតិភូកីឡាតេក្វាន់ដូ ITF កម្ពុជា ទៅចូលរួមប្រកួតជើងឯកអាស៊ី លើកទី១១ នៅប្រទេសម៉ុងហ្គោលី
(ខេត្តកណ្តាល)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានដឹកនាំប្រតិភូកីឡាតេក្វាន់ ITF កម្ពុជា នៅយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីទៅចូលរួមប្រកួតជើងឯកអាស៊ី លើកទី១១ ចាប់ពីថ្ងៃទី០៣-០៩ ខែសីហា ឆ្នាំ២០២៦ នៅប្រទេសម៉ុងហ្គោលី។


សកម្មភាពថ្នាក់ដឹកនាំ
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ប្រទានព្រះរាជសារជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ប្រទានព្រះរាជសារជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុរបស់ សម្តេចតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ៕


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវបណ្ឌិត អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៣ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី ក្នុងទឹកដីខេត្តកណ្តាល
(ខេត្តកណ្តាល)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៣ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី ក្នុងទឹកដីខេត្តកណ្តាល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
(ខេត្តត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
អត្ថបទ ៖ វិច្ឆិកា
រូបភាព ៖ អារុណ្ណាទី
ពិនិត្យ កែសម្រួល៖ យ៉ាន យាត


សកម្មភាពថ្នាក់ដឹកនាំ
ការដាំឈើ គឺជាការដាំក្តីសង្ឃឹម ៖ ខេត្តត្បូងឃ្មុំ បន្តបង្កើតបេតិកភណ្ឌបៃតង ក្នុងពិធីរុក្ខទិវា នៅស្រុកមេមត់
(ខេត្តត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរ «រុក្ខទិវា ៩ កក្កដា» ដើម្បីបន្តបង្កើតគម្របបៃតង និងភាពសុខដុមរមនាក្នុងខេត្តត្បូងឃ្មុំ។
អត្ថបទ និងរូបភាព៖ អារុណ្ណាទី
ពិនិត្យ កែសម្រួល៖ យ៉ាន យាត


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រជុំពង្រឹងការគ្រប់គ្រង និងចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យកាន់តែមានគណនេយ្យភាព
(ខេត្តត្បូងឃ្មុំ)៖ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្រេង សុភាព អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោក ផាន់ មករា ប្រធាននាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្គូរផ្គង និងវាយតម្លៃ ការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌ ទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៥។
កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំរំដួល មន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីគណៈប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាយក/នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធ។
អត្ថបទ និងរូបភាព៖ ជឿន សុធន
ពិនិត្យ កែសម្រួល៖ យ៉ាន យាត


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និវត្តជន និងអតីតយុទ្ធជន ចំនួនជិត ៥០០នាក់ នៅស្រុកពញាក្រែក
(ខេត្តត្បូងឃ្មុំ) ៖ នៅព្រឹកថ្ងៃសៅរ៍ ៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ អមដំណើរដោយឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រធានភូមិ ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាស្រុក អតីតយុទ្ធជន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សរុបចំនួន ៤៩២នាក់។
អត្ថបទ៖ អារុណ្ណាទី
រូបភាព៖ ហេង វិច្ឆិកា
ពិនិត្យ កែសម្រួល៖ យ៉ាន យាត


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ៅ ឌុង ដឹកនាំកិច្ចប្រជុំបូកសរុបការងារឆមាសទី១ ស.ស.យ.ក. ខេត្តត្បូងឃ្មុំ និងដាក់ផែនការត្រៀមសម្របសម្រួលការប្រឡងបាក់ឌុប ឆ្នាំ២០២៦
(ខេត្តត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្ត ព្រមទាំងពិភាក្សាលើការត្រៀមរៀបចំកម្លាំងយុវជន ដើម្បីចូលរួមសម្របសម្រួលក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ ដែលនឹងខិតជិតមកដល់នាពេលខាងមុខ។
អត្ថបទ និងរូបភាព៖ នូ សុផាន់ណា
ពិនិត្យ កែសម្រួល៖ យ៉ាន យាត


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ នាំយកទៀនព្រះវស្សា និងទេយ្យទាន វេរប្រគេនព្រះសង្ឃ ៧វត្ត ក្នុងក្រុងសួង ដើម្បីរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនា
(ខេត្តត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរ អញ្ជើញនាំយកទៀនព្រះវស្សា ទេយ្យទាន គ្រឿងឧបភោគបរិភោគ និងបច្ច័យ ទៅវេរប្រគេនដល់ព្រះមន្ត្រីសង្ឃ និងភិក្ខុ សង្ឃដែលគង់ចាំព្រះវស្សា មកពីវត្តចំនួន ៧ ក្នុងក្រុងសួង ដែលពិធីសាសនានេះ ត្រូវបានរៀបចំឡើងនៅវត្តវិហារទន្ទឹម ស្ថិតក្នុងសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តត្បូងឃ្មុំ អំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នារក្សាធនធានជលផល និងជំរុញការចិញ្ចឹមត្រីលក្ខណៈគ្រួសារ
(ខេត្តត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី «ទិវាមច្ឆជាតិ» ១ កក្កដា ថ្នាក់ខេត្ត ដែលបានប្រារព្ធឡើងនៅបរិវេណអាងទឹកទំនប់ជាំតាហ៊ឹង ស្ថិតក្នុងភូមិស្រម៉ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ហុក ពេជ្រហោះ អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាល នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់រយៈពេល៣ថ្ងៃ
(ភ្នំពេញ)៖ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាល នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់រយៈពេល៣ថ្ងៃ។


សកម្មភាពថ្នាក់ដឹកនាំ
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ប្រោសព្រះរាជទាន ឯកអគ្គរាជទូតព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត តែងតាំងថ្មីចូលថ្វាយសារតាំង
(AKP) ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ឯកឧត្តម Thamer Mohammed A Algosaibi ចូលក្រាបថ្វាយបង្គំគាល់ និងថ្វាយសារតាំង នៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង នាវេលាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តមត្រូវបានរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត តែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំព្រះរាជាណាចក្រកម្ពុជា។

