ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍វប្បធម៌ និងវិចិត្រសិល្បៈសន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធម្មការ និងសាសនា

សកម្មភាពថ្នាក់ដឹកនាំ
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ផ្តល់អនុសាសន៍ ៥ចំណុច ដល់អាជីវករលក់ដុំ-លក់រាយថ្នាំកសិកម្ម និងជីកសិកម្ម
(ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈ ដល់អាជីវករលក់ដុំ-លក់រាយថ្នាំកសិកម្ម និងជីកសិកម្ម នៅសាលប្រជុំរំដួល ខេត្តត្បូងឃ្មុំ។
អត្ថបទ និងរូបភាព៖ ជឿន សុធន / ពិនិត្យ៖ យ៉ាន យាត


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី ចាប់អារម្មណ៍ពីសកម្មភាពស្ថាបនិកសាលាដូង ក៏ដូចជាបណ្ណាល័យចល័ត ក្នុងគោលដៅជំរុញការអានសៀវភៅនៅតាមបណ្ដាខេត្តមួយចំនួននាពេលកន្លងមក
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៖ "ក្រោយពីបានស្ដាប់នូវប្រវត្តិនៃការរៀបចំសាលាដូង ខ្ញុំសូមធ្វើការកោតសរសើរដោយស្មោះចំពោះទឹកចិត្ត ឆន្ទៈមោះមុត និងសកម្មភាពជាក់ស្ដែងរបស់ប្អូនប្រុស ក្នុងការបង្កើតសមិទ្ធផលដ៏មានប្រយោជន៍មួយនេះ។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី លើកទី១១
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី លើកទី១១ ប្រមាណជាង ១ ០០០នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។
រូបថត៖ គល់ រ៉េននី


សកម្មភាពថ្នាក់ដឹកនាំ
(Video inside) ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី លើកទី១១
ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី លើកទី១១


សកម្មភាពថ្នាក់ដឹកនាំ
(Video inside) សម្តេច ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា
សម្តេច ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តត្បូងឃ្មុំ ដាក់ឱ្យប្រើប្រាស់ផ្លូវកៅស៊ូ និងបើកការដ្ឋានសាងសង់ផ្លូវថ្មីនៅស្រុកមេមត់ ដើម្បីសម្រួលការធ្វើដំណើរ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ
(ខេត្តត្បូងឃ្មុំ)៖ នៅថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រាលកៅស៊ូប្រភេទ DBST ប្រវែង ៥,៧០៤ម៉ែត្រ និងបើកការដ្ឋានសាងសង់ផ្លូវ DBST ថ្មីប្រវែង ៦,០០០ម៉ែត្រ ស្ថិតក្នុងឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ពិធីនេះបានធ្វើឡើង នៅសាលាបុណ្យ ស្ថិតក្នុងភូមិមុខក្រាស់ ឃុំមេមត់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូប។ អត្ថបទ និងរូបភាព៖ អារុណ្ណាទី /ពិនិត្យ៖ យ៉ាន យាត


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំវាយតម្លៃលទ្ធផល និងសមិទ្ធផលពាក់កណ្តាលអាណត្តិ និងផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផល និងសមិទ្ធផលពាក់កណ្តាលអាណត្តិ (ខែសីហា ឆ្នាំ២០២៣ មកដល់បច្ចុប្បន្ន) និងផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨ ដើម្បីសម្រេចផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ នៅទីស្តីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញដាំកូនឈើ ២ម៉ឺនដើម លើកកម្ពស់ទេសចរណ៍ធម្មជាតិ និងជំនឿសាសនា នៅខេត្តកំពត
(ខេត្តកំពត)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើជានិមិត្តរូបចំនួន ២ម៉ឺនដើម ក្រោមប្រធានបទ “រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី” នៅទីសក្ការៈវិមានឋានសួគ៌ ក្នុងគម្រោង យិន ផារ៉ាដាយ ស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញសួរសុខទុក្ខ ឯកឧត្តម ច័ន្ទ សារុន ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នេះ បានអញ្ជើញសួរសុខទុក្ខ ឯកឧត្តម ច័ន្ទ សារុន តំណាងរាស្ត្រខេត្តតាកែវ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តតាមរបៀបវារៈមួយចំនួន។


សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងមហាផ្ទៃ និងដៃគូអន្តរជាតិ រៀបចំពិធីដុតកម្ទេចបារីក្លែងក្លាយជាង ៦០ម៉ាក សរុប ៤០០តោន ដើម្បីការពារសុខភាពសាធារណៈ និងសេដ្ឋកិច្ចជាតិ
(ខេត្តត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ និងអាជ្ញាធរមានសមត្ថកិច្ច និងរដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំពិធីដុតបំផ្លាញចោលនូវវត្ថុតាងបារីក្លែងក្លាយ សំបកកញ្ចប់ និងសម្ភារវេចខ្ចប់ផលិតបារីក្លែងក្លាយសរុបប្រមាណ ៤០០តោន តាមដីកាសម្រេចរបស់សាលាដំបូងខេត្តត្បូងឃ្មុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លី សុផាន់ណា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
អត្ថបទ និងរូបភាព៖ ហ៊ីម លុកម៉ាន ពិនិត្យ៖ យ៉ាន យាត


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសវនកម្មផ្ទៃក្នុង ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ
(ខេត្តត្បូងឃ្មុំ)៖ នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ និងឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព ក្នុងប្រជុំបើកការងារសវនកម្ម សម្រាប់ការិយបរិច្ឆេទ២០២៥ និងបណ្ដាឆ្នាំពាក់ព័ន្ធ នៅសាលប្រជុំ «ក» សាលាខេត្ត ដែលមានការចូលរួមពី ប្រតិភូសវនកម្ម អង្គភាពជុំវិញខេត្ត តំណាងអភិបាលក្រុង-ស្រុក និងអ្នកពាក់ព័ន្ធជាច្រើនរូប។
អត្ថបទ៖ ស៊ីវម៉េង រូបភាព៖ ហេង វិច្ឆិកា ពិនិត្យ៖ យាត


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្ត្រា ប្រគល់ឧបករណ៍បច្ចេកទេស និងកុំព្យូទ័រ ជូនមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ
(រាជធានីភ្នំពេញ)៖ នាថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ លោក ធីន ស៉ីថាច ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានសម្តែងនូវគារវភក្តី និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រីបានប្រគល់ជូននូវសម្ភារព័ត៌មានវិទ្យា និងឧបករណ៍បច្ចេកទេសបម្រើឱ្យវិស័យព័ត៌មាន ស្ថិតនៅទីស្តីការក្រសួងព័ត៌មាន។
អត្ថបទ៖ យ៉ាន យាត

