
ឯកឧត្តម នេត្រ ភក្ត្រា ប្រគល់ឧបករណ៍បច្ចេកទេស និងកុំព្យូទ័រ ជូនមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ
(រាជធានីភ្នំពេញ)៖ នាថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ លោក ធីន ស៉ីថាច ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានសម្តែងនូវគារវភក្តី និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រីបានប្រគល់ជូននូវសម្ភារព័ត៌មានវិទ្យា និងឧបករណ៍បច្ចេកទេសបម្រើឱ្យវិស័យព័ត៌មាន ស្ថិតនៅទីស្តីការក្រសួងព័ត៌មាន។ អត្ថបទ៖ យ៉ាន យាត











