ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍វប្បធម៌ និងវិចិត្រសិល្បៈសន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធម្មការ និងសាសនា

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញចែកអំណោយជូនដល់ក្រុមគ្រួសារដែលមានជីវភាពខ្វះខាត និងរងគ្រោះដោយទឹកជំនន់ នៅខេត្តក្រចេះ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមជាមួយក្រុមការងារ អាជ្ញាធរឃុំព្រៃសាម៉ាន់ និងអាជ្ញាធរស្រុកឆ្លូង នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ អញ្ជើញចុះចែកអំណោយជូនដល់ក្រុមគ្រួសារដែលមានជីវភាពខ្វះខាត និងរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ ដោយមានការគាំទ្រពីគម្រោងឃ្លាំងអាហារសហគមន៍របស់មូលនិធិអ៉ីម៉ាន់កម្ពុជា។


សកម្មភាពថ្នាក់ដឹកនាំ
កូនត្រីប្រមាណ ១០០ ០០០ក្បាល បានលែងចូលទៅក្នុងអាងទន្លេសេសាន ខេត្តស្ទឹងត្រែង ដោយវារីអគ្គិសនីសេសានក្រោម ២
វារីអគ្គិសនីសេសានក្រោម ២ បានលែងកូនត្រីធម្មជាតិ ដែលមានគុណភាពខ្ពស់ចំនួន ១០០,០០០ ក្បាល នៅក្នុងអាងទន្លេសេសាន នៃខេត្តស្ទឹងត្រែង ដើម្បីរួមគ្នាធ្វើជាសាក្សីនៃសកម្មភាពជាក់ស្តែងដែលកម្ពុជា ចិន ចាប់ដៃគ្នាក្នុងការការពារប្រព័ន្ធអេកូឡូស៊ីអាងទន្លេ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការជាក់ស្តែង ប្រកបដោយភាពបៃតងកាន់តែស៊ីជម្រៅ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម គន់ រ័ត្នមុនី នាំយកអំពូលសូឡា ៥០គ្រឿង ចែកជូនពលរដ្ឋរងគ្រោះទឹកជំនន់នៅទីទួលសុវត្ថិភាព ស្រុកត្បូងឃ្មុំ
អត្ថបទ៖ យ៉ាន យាត


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញពិនិត្យស្ថានភាពផ្លូវជនបទ DBST ចំនួន ៣ខ្សែ រងការខូចខាត និងត្រូវជួសជុលបន្ទាន់ នៅខេត្តត្បូងឃ្មុំ
អត្ថបទ និងរូបភាព៖ នូ សុផាន់ណា / ពិនិត្យ៖ យ៉ាន យាត


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវចំនួន៣ខ្សែ តម្លៃជិត៤៤លានដុល្លារ នៅខេត្តក្រចេះ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ និងកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣ខ្សែ ប្រវែងសរុបជិត ១០០គីឡូម៉ែត្រ តម្លៃជិត ៤៤លានដុល្លារ នៅខេត្តក្រចេះ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ក្រោមក្របខ័ណ្ឌឥណទានសម្បទានរបស់ធនាគារពិភពលោក (WB)។


សកម្មភាពថ្នាក់ដឹកនាំ
ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតថ្មី ប្ដេជ្ញាជំរុញទំនាក់ទំនងជាមួយកម្ពុជា ឱ្យឈានដល់កម្រិតថ្មីមួយទៀត
នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ថាម៊ែរ ម៉ូហាំម៉េដ អេ. អាល់ហ្គោសៃប៊ី (Thamer Mohammed A. Algosaibi) ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ចម និម្មល គូសបញ្ជាក់អំពីការបន្តផ្តល់កិច្ចសម្រួល និងគាំទ្រដល់ប្រតិបត្តិការធុរកិច្ចរបស់វិស័យឯកជននៅកម្ពុជា
(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោក អូន រចនា អគ្គនាយកក្រុមហ៊ុន Rachna Eco Energy EV Automotive (Cambodia) Co., Ltd. និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងជម្រាបជូនអំពីវឌ្ឍនភាពប្រតិបត្តិការរបស់ក្រុមហ៊ុន និងទិសដៅការងារបន្ត។


សកម្មភាពថ្នាក់ដឹកនាំ
កម្ពុជា-រុស្ស៊ី ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អន់ដ្រេ រ៉ូឌែនកូ (Andrey RUDENKO) អនុរដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតជូន អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន ឯកឧត្តម Andrey RUDENKO អនុរដ្ឋមន្ត្រីការបរទេសសហព័ន្ធរុស្ស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី នាយករដ្ឋមន្ត្រី អនុញ្ញាតជូន ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន ឯកឧត្តម Thamer Mohammed A. Algosaibi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី អនុញ្ញាតជូន អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន ឯកឧត្តម Andrey RUDENKO អនុរដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តព្រៃវែង គ្រោងសាងសង់ស្តូបអនុស្សាវរីយ៍ «ព្រៃតាទក» ដើម្បីរំលឹកពីប្រវត្តិសាស្ត្រនៃការតស៊ូរំដោះជាតិ និងការកសាងសន្តិភាពជូនប្រជាជន
(ខេត្តព្រៃវែង)៖ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង សម្រាប់គម្រោងសាងសង់ស្តូបអនុស្សាវរីយ៍ នៅតំបន់ប្រវត្តិសាស្ត្រ «ព្រៃតាទក» ស្ថិតក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ឆ្នាំ២០២៤ កន្លងទៅនេះ។


សកម្មភាពថ្នាក់ដឹកនាំ
គណៈប្រតិភូសភាទីម័រឡេស្តេ និង AIPA មកដល់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំស្ដីពីការវិនិយោគសម្រាប់សន្តិសុខស្បៀង និងអាកាសធាតុ
(រាជធានីភ្នំពេញ)៖ គណៈប្រតិភូសភាទីម័រឡេស្តេ និងអន្តរសភាអាស៊ាន (AIPA) នាល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកម្រិតតំបន់ស្ដីពី «ការវិនិយោគប្រកបដោយការទទួលខុសត្រូវសម្រាប់សន្តិសុខស្បៀង និងអាកាសធាតុ (ASEAN RAI)» ដែលរដ្ឋសភាកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ ក្នុងឱកាសនោះ ឯកឧត្តម វ៉ាន់ ដារ៉ា សមាជិកគណៈកម្មការទី៣ នៃរដ្ឋសភា បានអញ្ជើញទទួលស្វាគមន៍គណៈប្រតិភូយ៉ាងកក់ក្តៅ។

