
កូនត្រីប្រមាណ ១០០ ០០០ក្បាល បានលែងចូលទៅក្នុងអាងទន្លេសេសាន ខេត្តស្ទឹងត្រែង ដោយវារីអគ្គិសនីសេសានក្រោម ២
វារីអគ្គិសនីសេសានក្រោម ២ បានលែងកូនត្រីធម្មជាតិ ដែលមានគុណភាពខ្ពស់ចំនួន ១០០,០០០ ក្បាល នៅក្នុងអាងទន្លេសេសាន នៃខេត្តស្ទឹងត្រែង ដើម្បីរួមគ្នាធ្វើជាសាក្សីនៃសកម្មភាពជាក់ស្តែងដែលកម្ពុជា ចិន ចាប់ដៃគ្នាក្នុងការការពារប្រព័ន្ធអេកូឡូស៊ីអាងទន្លេ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការជាក់ស្តែង ប្រកបដោយភាពបៃតងកាន់តែស៊ីជម្រៅ។











