
គណៈប្រតិភូសភាទីម័រឡេស្តេ និង AIPA មកដល់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំស្ដីពីការវិនិយោគសម្រាប់សន្តិសុខស្បៀង និងអាកាសធាតុ
(រាជធានីភ្នំពេញ)៖ គណៈប្រតិភូសភាទីម័រឡេស្តេ និងអន្តរសភាអាស៊ាន (AIPA) នាល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកម្រិតតំបន់ស្ដីពី «ការវិនិយោគប្រកបដោយការទទួលខុសត្រូវសម្រាប់សន្តិសុខស្បៀង និងអាកាសធាតុ (ASEAN RAI)» ដែលរដ្ឋសភាកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ ក្នុងឱកាសនោះ ឯកឧត្តម វ៉ាន់ ដារ៉ា សមាជិកគណៈកម្មការទី៣ នៃរដ្ឋសភា បានអញ្ជើញទទួលស្វាគមន៍គណៈប្រតិភូយ៉ាងកក់ក្តៅ។











