ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍វប្បធម៌ និងវិចិត្រសិល្បៈសន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធម្មការ និងសាសនា

សុខាភិបាល
ក្រុមគ្រូពេទ្យឯកទេសភ្នែក បន្តផ្តល់សេវាពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែកដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅមន្ទីរពេទ្យខេត្តត្បូងឃ្មុំ
(ខេត្តត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្រុមគ្រូពេទ្យឯកទេសភ្នែក នៃកម្មវិធីជាតិសុខភាពភ្នែក ក្រសួងសុខាភិបាល សហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តត្បូងឃ្មុំ និងមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ព្រមទាំងទទួលបានការគាំទ្រថវិកាពី មូលនិធិហ្វ្រេដហូឡូ កម្ពុជា (The Fred Hollows Foundation) កំពុងបន្តដំណើរការយុទ្ធនាការពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែកដោយ «ឥតគិតថ្លៃ» ជូនប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ និងបណ្តាខេត្តជិតខាង ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ។
អត្ថបទ និងរូបភាព: ជឿន សុធន
កែសម្រួលដោយ: យ៉ាន យាត


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបអ្នកជិះកង់ផ្សងព្រេង ដែលបានបញ្ចប់បេសកកម្មជុំវិញពិភពលោកដើម្បីកុមារកម្ពុជា
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក ទីវ តារារិទ្ធិ អ្នកជិះកង់ផ្សងព្រេងឯករាជ្យពីកម្ពុជា ចូលជួបសម្តែងការគួរសម និងទទួលការលើកទឹកចិត្ត នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង បន្ទាប់ពីលោកបានបញ្ចប់ដោយជោគជ័យនូវបេសកកម្ម "ជិះកង់ជុំវិញពិភពលោកដើម្បីកុមារកម្ពុជា" ដោយចំណាយពេលអស់ ២ឆ្នាំ។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងប្រកាសអន្តរក្រសួង រវាងក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងប្រកាសអន្តរក្រសួងរវាងក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងគោលបំណងពង្រឹងការគ្រប់គ្រង ការរៀបចំស្តង់ដាបច្ចេកទេស និងការប្រើប្រាស់ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមការអភិវឌ្ឍបច្ចេកវិទ្យា និងតម្រូវការជាក់ស្តែង ខណៈកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នាទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។


វប្បធម៌ និងវិចិត្រសិល្បៈ
UNESCO បាននិងកំពុងតាមដានយកចិត្តទុកដាក់ចំពោះករណីប្រាសាទព្រះវិហារ និងចូលរួមចំណែកយ៉ាងសកម្មក្នុងការសម្របសម្រួលដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរតាមរយៈវប្បធម៌
នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំប្រតិភូកម្ពុជា ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Nayef Al-Fayez អគ្គនាយករង ទទួលបន្ទុកវប្បធម៌នៃអង្គការយូណេស្កូ នៅក្នុងអំឡុងសម័យប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកលើកទី៤៨ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតជូនគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនឯកឧត្តម Brian D. McFeeters ប្រធាន និងនាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងគណៈប្រតិភូតំណាងក្រុមហ៊ុនអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ
សៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីប្រគល់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ (South-East Asia) ចំនួន ១ ៥០០នាក់ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅក្រុងសៀមរាប ខេត្តសៀមរាប។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៩ នៃ សម័យប្រជុំពេញអង្គ នៅទីក្រុងម៉ានីល
ក្រុងម៉ានីល៖ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៩ នៃ សម័យប្រជុំពេញអង្គ នៅទីក្រុងម៉ានីល។


សកម្មភាពថ្នាក់ដឹកនាំ
ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ដឹកនាំកិច្ចប្រជុំពាក់ព័ន្ធការដាក់ឱ្យដំណើរការគេហទំព័រថ្មី (website )
នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ លោក ធីន ស៊ីថាច ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងការដាក់ឱ្យដំណើរការគេហទំព័រថ្មីរបស់មន្ទីរ ដើម្បីពង្រឹងការផ្សព្វផ្សាយព័ត៌មាន និងបង្កើនប្រសិទ្ធភាពការងារឌីជីថលរបស់អង្គភាព។
អត្ថបទដោយ: យ៉ាន យាត
រូបភាព: ណាទី&សុធន


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីពិធីដុតបំផ្លាញគ្រឿងញៀនជាង ៥តោន នៅខេត្តកណ្តាល
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញជាអធិបតីក្នុងពិធីដុតបំផ្លាញគ្រឿងញៀនខុសច្បាប់ ប្រមាណជាង ៥តោន នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។
ពិធីនេះ ត្រូវបានប្រារព្ធឡើងនៅភូមិតាគោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ដើម្បីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តត្បូងឃ្មុំ ដាក់បទបញ្ជាម៉ឺងម៉ាត់ ៩ ចំណុច ដល់កងកម្លាំង និងមន្ត្រីពាក់ព័ន្ធ
(ខេត្តត្បូងឃ្មុំ) ៖ នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅសាលប្រជុំ (ក) សាលាខេត្ត ដោយមានការចូលរួមពីអភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាដំបូង មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានពន្ធធនាគារ សាខាគយ និងរដ្ឋាករខេត្ត នាយក-នាយករងរដ្ឋបាល នាយក-នាយករងទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក ព្រមទាំងមន្ត្រីរាជការ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង-កម្ពុជា ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ នៅស្រុកអូររាំងឪ
(ខេត្តត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឡាន់ ឆន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភា បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌ប្រទេសបារាំងនៅកម្ពុជា (AMH) ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែកអូររាំងឪ។


សកម្មភាពថ្នាក់ដឹកនាំ
ប្រជាពលរដ្ឋ ៦៨គ្រួសារ នៅឃុំកំពាន់ ទទួលបានអំណោយមនុស្សធម៌
(ត្បូងឃ្មុំ) ៖ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាល នាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង និងគ្រួសារងាយរងគ្រោះចំនួន ៦៨គ្រួសារ នៅឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។


សកម្មភាពថ្នាក់ដឹកនាំ
គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះបំផុត ក្នុងឃុំចំនួន ២ នៅស្រុកពញាក្រែក
(ខេត្តត្បូងឃ្មុំ) ៖ នាព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១០គ្រួសារ រួមមានឃុំកក់ចំនួន ៨គ្រួសារ ឃុំកណ្ដោលជ្រុំចំនួន ២គ្រួសារ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក អ៊ុន លំអង អនុប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាង ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណកម្មាធិការកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ។

