ព័ត៌មានក្នុងខេត្ត

ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី១១ នៅខេត្តសៀមរាប
អប់រំ និងកីឡា
ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី១១ នៅខេត្តសៀមរាប
(ខេត្តសៀមរាប)៖ ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរលើកទី១១ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ដោយមានអ្នកចូលរួមរត់ប្រណាំងសរុប ៦,៥០០នាក់ កើនឡើង ២៥% ធៀបនឹងឆ្នាំ២០២៥ ក្នុងនោះអត្តពលិកខ្មែរចំនួន ៥ ៤៥០នាក់ និងអន្តរជាតិចំនួន ១ ០៥០នាក់ មកពី ៥១ប្រទេស។
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
អានបន្ត
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ប្រទានព្រះរាជសារជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
សកម្មភាពថ្នាក់ដឹកនាំ
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ប្រទានព្រះរាជសារជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ប្រទានព្រះរាជសារជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុរបស់ សម្តេចតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ៕
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
អានបន្ត
លោកជំទាវបណ្ឌិត អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៣ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី ក្នុងទឹកដីខេត្តកណ្តាល
សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវបណ្ឌិត អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៣ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី ក្នុងទឹកដីខេត្តកណ្តាល
(ខេត្តកណ្តាល)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៣ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី ក្នុងទឹកដីខេត្តកណ្តាល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត។
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
អានបន្ត
ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយព្រះមន្ត្រីសង្ឃ និងព្រះចៅអធិការវត្តទូទាំងខេត្តត្បូងឃ្មុំ
ធម្មការ និងសាសនា
ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយព្រះមន្ត្រីសង្ឃ និងព្រះចៅអធិការវត្តទូទាំងខេត្តត្បូងឃ្មុំ
​(ខេត្ត​ត្បូងឃ្មុំ)៖​ នាព្រឹកថ្ងៃអាទិត្យ ទី២ ខែសីហា ឆ្នាំ២០២៦ ​ឯកឧត្តម ចាយ បូរិន​ រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយព្រះមន្រ្តីសង្ឃខេត្ត ព្រះមន្ត្រីសង្ឃក្រុង ស្រុក និងព្រះចៅអធិការវត្តនៅទូទាំងខេត្តត្បូងឃ្មុំ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះមេគណទាំងពីរគណៈ និងព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រម ព្រះចៅអធិការវត្ត​ក្នុងខេត្តត្បូងឃ្មុំ ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរង​ តំណាងរបស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ  អាជ្ញាធរក្រុង ស្រុក ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម មន្រ្តីរាជការនៃមន្ទីរធម្មការនិងសាសនា សរុបប្រមាណជាង ​២០០អង្គ/នាក់​។ អត្ថបទ​ និងរូបភាព​៖​ អារុណ្ណាទី ពិនិត្យ​ កែសម្រួល​៖​ យ៉ាន​ យាត
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
អានបន្ត
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
សកម្មភាពថ្នាក់ដឹកនាំ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
(ខេត្តត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ អត្ថបទ ៖ វិច្ឆិកា រូបភាព ៖ អារុណ្ណាទី ពិនិត្យ​ កែសម្រួល​៖​ យ៉ាន​ យាត
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
អានបន្ត
ការដាំឈើ គឺជាការដាំក្តីសង្ឃឹម​ ៖ ខេត្តត្បូងឃ្មុំ បន្តបង្កើតបេតិកភណ្ឌបៃតង ក្នុងពិធីរុក្ខទិវា នៅស្រុកមេមត់
សកម្មភាពថ្នាក់ដឹកនាំ
ការដាំឈើ គឺជាការដាំក្តីសង្ឃឹម​ ៖ ខេត្តត្បូងឃ្មុំ បន្តបង្កើតបេតិកភណ្ឌបៃតង ក្នុងពិធីរុក្ខទិវា នៅស្រុកមេមត់
(ខេត្តត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរ «រុក្ខទិវា ៩ កក្កដា» ដើម្បីបន្តបង្កើតគម្របបៃតង និងភាពសុខដុមរមនាក្នុងខេត្តត្បូងឃ្មុំ។ អត្ថបទ និងរូបភាព៖ អារុណ្ណាទី ពិនិត្យ​ កែសម្រួល​៖​ យ៉ាន​ យាត
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
អានបន្ត
រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រជុំពង្រឹងការគ្រប់គ្រង និងចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យកាន់តែមានគណនេយ្យភាព
សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រជុំពង្រឹងការគ្រប់គ្រង និងចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យកាន់តែមានគណនេយ្យភាព
(ខេត្ត​ត្បូងឃ្មុំ)៖ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្រេង សុភាព អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោក ផាន់ មករា ប្រធាននាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្គូរផ្គង និងវាយតម្លៃ ការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌ ទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៥។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំរំដួល មន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីគណៈប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាយក/នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធ។ អត្ថបទ​ និងរូបភាព​៖​ ជឿន​ សុធន ពិនិត្យ​ កែសម្រួល​៖​ យ៉ាន​ យាត
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
អានបន្ត
ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និវត្តជន និងអតីតយុទ្ធជន ចំនួនជិត ៥០០នាក់ នៅស្រុកពញាក្រែក
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និវត្តជន និងអតីតយុទ្ធជន ចំនួនជិត ៥០០នាក់ នៅស្រុកពញាក្រែក
(ខេត្តត្បូងឃ្មុំ) ៖ នៅព្រឹកថ្ងៃសៅរ៍ ៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ អមដំណើរដោយឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រធានភូមិ ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាស្រុក អតីតយុទ្ធជន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សរុបចំនួន ៤៩២នាក់។ អត្ថបទ​៖ អារុណ្ណាទី រូបភាព​៖​ ហេង​ វិច្ឆិកា​ ពិនិត្យ​ កែសម្រួល​៖​ យ៉ាន​ យាត
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
អានបន្ត
ឯកឧត្តម ម៉ៅ ឌុង ដឹកនាំកិច្ចប្រជុំបូកសរុបការងារឆមាសទី១ ស.ស.យ.ក. ខេត្តត្បូងឃ្មុំ និងដាក់ផែនការត្រៀមសម្របសម្រួលការប្រឡងបាក់ឌុប ឆ្នាំ២០២៦
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ៅ ឌុង ដឹកនាំកិច្ចប្រជុំបូកសរុបការងារឆមាសទី១ ស.ស.យ.ក. ខេត្តត្បូងឃ្មុំ និងដាក់ផែនការត្រៀមសម្របសម្រួលការប្រឡងបាក់ឌុប ឆ្នាំ២០២៦
(ខេត្ត​ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្ត ព្រមទាំងពិភាក្សាលើការត្រៀមរៀបចំកម្លាំងយុវជន ដើម្បីចូលរួមសម្របសម្រួលក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ ដែលនឹងខិតជិតមកដល់នាពេលខាងមុខ។ អត្ថបទ​ និងរូបភាព​៖​ នូ​ សុផាន់ណា​ ពិនិត្យ​ កែសម្រួល​៖​ យ៉ាន​ យាត
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
អានបន្ត
វគ្គបណ្តុះបណ្តាលសារព័ត៌មានឌីជីថលកម្ពុជា-វៀតណាម បិទបញ្ចប់ដោយជោគជ័យនៅទីក្រុងហូជីមិញ
អប់រំ និងកីឡា
វគ្គបណ្តុះបណ្តាលសារព័ត៌មានឌីជីថលកម្ពុជា-វៀតណាម បិទបញ្ចប់ដោយជោគជ័យនៅទីក្រុងហូជីមិញ
(ទីក្រុងហូជីមិញ)៖ វគ្គបណ្តុះបណ្តាលស្តីពី "មូលដ្ឋានគ្រឹះសារព័ត៌មានឌីជីថល និងជំនាញរាយការណ៍ព័ត៌មានឆ្លាតវៃក្នុងយុគសម័យឌីជីថល" សម្រាប់មន្ត្រីព័ត៌មាន និងអ្នកកាសែតកម្ពុជាចំនួន ២៧ រូប ត្រូវបានបិទបញ្ចប់ដោយជោគជ័យជាស្ថាពរ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នាក្រុងហូជីមិញ ប្រទេសវៀតណាម។ អត្ថបទ​ និងរូបភាព​៖​ យ៉ាន​ យាត
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
អានបន្ត
មន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ រៀបចំសិក្ខាសាលាផ្សព្វផ្សាយការយល់ដឹងអំពីលិខិតបទដ្ឋានគតិយុត្តស្តីពីសេវាពាណិជ្ជកម្ម ដើម្បីពង្រឹងប្រសិទ្ធភាពធុរកិច្ចក្នុងខេត្ត
ពាណិជ្ជកម្ម
មន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ រៀបចំសិក្ខាសាលាផ្សព្វផ្សាយការយល់ដឹងអំពីលិខិតបទដ្ឋានគតិយុត្តស្តីពីសេវាពាណិជ្ជកម្ម ដើម្បីពង្រឹងប្រសិទ្ធភាពធុរកិច្ចក្នុងខេត្ត
(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំរំដួល មន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ បានរៀបចំសិក្ខាសាលាស្តីពី “ការយល់ដឹងលិខិតបទដ្ឋានស្តីពីសេវាពាណិជ្ជកម្ម” ក្រោមអធិបតីភាព ឯកឧត្តម ស្រេង សុភាព អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត។
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
អានបន្ត
កម្មវិធីជាតិសុខភាពភ្នែក និងមូលនិធិ ហ្វ្រេដ ហូឡូ ក្នុងឆ្នាំ២០២៦នេះ បានធ្វើការព្យាបាលភ្នែកដោយឥតគិតថ្លៃដល់ពលរដ្ឋចំនួន ២៥៨៦នាក់ ក្នុងខេត្តត្បូងឃ្មុំ
សុខាភិបាល
កម្មវិធីជាតិសុខភាពភ្នែក និងមូលនិធិ ហ្វ្រេដ ហូឡូ ក្នុងឆ្នាំ២០២៦នេះ បានធ្វើការព្យាបាលភ្នែកដោយឥតគិតថ្លៃដល់ពលរដ្ឋចំនួន ២៥៨៦នាក់ ក្នុងខេត្តត្បូងឃ្មុំ
(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះពិនិត្យ ការពិនិត្យព្យាបាល និងវះកាត់ភ្នែក ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកមេមត់ ដោយមានការចូលរួមសហការពីកម្មវិធីជាតិសុខភាពភ្នែក ក្រោមការឧបត្ថម្ភដោយ មូលនិធិ ហ្វ្រេដ ហូឡូ (The Fred Hollows Foundation)។
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
អានបន្ត
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ នាំយកទៀនព្រះវស្សា និងទេយ្យទាន វេរប្រគេនព្រះសង្ឃ ៧វត្ត ក្នុងក្រុងសួង ដើម្បីរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនា
សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ នាំយកទៀនព្រះវស្សា និងទេយ្យទាន វេរប្រគេនព្រះសង្ឃ ៧វត្ត ក្នុងក្រុងសួង ដើម្បីរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនា
(ខេត្តត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរ អញ្ជើញនាំយកទៀនព្រះវស្សា ទេយ្យទាន គ្រឿងឧបភោគបរិភោគ និងបច្ច័យ ទៅវេរប្រគេនដល់ព្រះមន្ត្រីសង្ឃ និងភិក្ខុ សង្ឃដែលគង់ចាំព្រះវស្សា មកពីវត្តចំនួន ៧ ក្នុងក្រុងសួង ដែលពិធីសាសនានេះ ត្រូវបានរៀបចំឡើងនៅវត្តវិហារទន្ទឹម ស្ថិតក្នុងសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
អានបន្ត