ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍វប្បធម៌ និងវិចិត្រសិល្បៈសន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធម្មការ និងសាសនា

សកម្មភាពថ្នាក់ដឹកនាំ
ក្រុមការងារចុះជួយមូលដ្ឋានឃុំជាំក្រវៀន នាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃចំនួន ៤វត្ត ក្នុងស្រុកមេមត់
(ខេត្តត្បូងឃ្មុំ)៖ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ុន លំអង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តត្បូងឃ្មុំ និងលោក ធីន ស៊ីថាច ប្រធានមន្ទីរព័ត៌មានខេត្ត ក្នុងឱកាសពិធីបុណ្យចូលព្រះវស្សា បាននាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យ ទៅប្រគេនព្រះសង្ឃនៅវត្តចំនួន ៤វត្ត គឺវត្តលុម្ពិនីវនារាម (ហៅវត្តទូលវិហារ) វត្តនាគវន្តជាំក្រវៀន (ហៅវត្តក្រវៀន) វត្តសុនទីវនារាម (ហៅវត្តសាទុំ) និងវត្តពោធិសុវណ្ណមុនីរាម (វត្តពោធិ៍ងើប) ស្ថិតក្នុងឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីចូលរួមទ្រទ្រង់ព្រះពុទ្ធសាសនា និងផ្គត់ផ្គង់ព្រះសង្ឃក្នុងអំឡុងពេលគង់ចាំព្រះវស្សា។
អត្ថបទ: ទ្រី ស៊ីវម៉េង
រូបភាព: ហេង វិច្ឆិកា


សកម្មភាពថ្នាក់ដឹកនាំ
លទ្ធផលនៃជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូវិនិយោគិននៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (USABC)
លទ្ធផលនៃជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូវិនិយោគិននៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (USABC)
(រាជធានីភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦)


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី អនុញ្ញាតជូន ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ចប់អាណត្តិការទូតប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
ប្រមុខការទូតកម្ពុជា អញ្ជើញធ្វើជាសហប្រធានក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាម៉េរិក នៅទីក្រុងម៉ានីល
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញធ្វើជាសហប្រធានក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយសហរដ្ឋអាម៉េរិក ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីការបរទេសអាម៉េរិក នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី អនុញ្ញាតជូន នាយក FBI ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន ឯកឧត្តម Kash Patel នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី ទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នៅវិមានសន្តិភាព
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) ដឹកនាំដោយលោក ប្រាយអ៊ែន មែកហ្វីតទឺសន៍ (Brian McFeeters) ប្រធាន និងជានាយកប្រតិបត្តិ US-ABC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
លោកឧកញ៉ា អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភន៍ នៅ គន់ និងលោកជំទាវ សៅ វណ្ណា ដឹកនាំពិធីដង្ហែទានចំណាំព្រះវស្សា ប្រគេនដល់ព្រះសង្ឃចំនួន ២១វត្ត នៅខេត្តត្បូងឃ្មុំ
(ខេត្តត្បូងឃ្មុំ)៖ លោកឧកញ៉ា អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភន៍ នៅ គន់ និងលោកជំទាវ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភន៍ សៅ វណ្ណា ព្រមទាំងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា រួមជាមួយបុត្រា បុត្រី និងចៅៗ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីដង្ហែទានចំណាំព្រះវស្សា វត្ថុបច្ច័យ និងគ្រឿងឧបភោគបរិភោគ វេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន ២១វត្ត ព្រមទាំងពិធីប្រកាសតែងតាំងព្រះគ្រូចៅអធិការវត្តថ្មីចំនួន ២វត្ត នៅវត្តចន្ទគិរី (ហៅវត្តចាន់ទូង) ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
អត្ថបទ និងរូបភាព៖ ជឿន សុធន


សកម្មភាពថ្នាក់ដឹកនាំ
ផ្លូវជិត ១២គីឡូម៉ែត្រ ត្រូវបានត្រួតពិនិត្យ និងទទួលយកជាផ្លូវការនៅស្រុកមេមត់
(ខេត្តត្បូងឃ្មុំ)៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពជាស្ថានពរ លើគម្រោងថែទាំខួបផ្លូវក្រាលល្បាយក្រួស ១ខ្សែ ស្ថិតក្នុងឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
អត្ថបទ និងរូបភាព៖ វិច្ឆិកា
កែសម្រួល ៖ អារុណ្ណាទី


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ឡាន់ ឆន អំពាវនាវប្រជាពលរដ្ឋនៅស្រុកអូររាំងឪ ឱ្យបន្តជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតី ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ
(ខេត្តត្បូងឃ្មុំ) ៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ឌុង អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម ឡាន់ ឆន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ អញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមបេសកកម្មមនុស្សធម៌ប្រទេសបារាំងនៅកម្ពុជា (AMH) បន្តចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្ថិតនៅវិទ្យាល័យ ហេង សំរិន ចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
អត្ថបទ និងរូបភាព: អារុណាទី


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ
(ខេត្តត្បូងឃ្មុំ)៖ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៤ ក្រោមអធិបតីភាព លោកជំទាវ ឡេង សុខា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តត្បូងឃ្មុំ ដើម្បីត្រួតពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗប្រចាំខែ នៅថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។
អត្ថបទ និងរូបភាព: ហ៊ីម លុកម៉ាន


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបអ្នកជិះកង់ផ្សងព្រេង ដែលបានបញ្ចប់បេសកកម្មជុំវិញពិភពលោកដើម្បីកុមារកម្ពុជា
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក ទីវ តារារិទ្ធិ អ្នកជិះកង់ផ្សងព្រេងឯករាជ្យពីកម្ពុជា ចូលជួបសម្តែងការគួរសម និងទទួលការលើកទឹកចិត្ត នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង បន្ទាប់ពីលោកបានបញ្ចប់ដោយជោគជ័យនូវបេសកកម្ម "ជិះកង់ជុំវិញពិភពលោកដើម្បីកុមារកម្ពុជា" ដោយចំណាយពេលអស់ ២ឆ្នាំ។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងប្រកាសអន្តរក្រសួង រវាងក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងប្រកាសអន្តរក្រសួងរវាងក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងគោលបំណងពង្រឹងការគ្រប់គ្រង ការរៀបចំស្តង់ដាបច្ចេកទេស និងការប្រើប្រាស់ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមការអភិវឌ្ឍបច្ចេកវិទ្យា និងតម្រូវការជាក់ស្តែង ខណៈកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នាទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតជូនគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនឯកឧត្តម Brian D. McFeeters ប្រធាន និងនាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងគណៈប្រតិភូតំណាងក្រុមហ៊ុនអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។

