
ក្រុមការងារចុះជួយមូលដ្ឋានឃុំជាំក្រវៀន នាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃចំនួន ៤វត្ត ក្នុងស្រុកមេមត់
(ខេត្តត្បូងឃ្មុំ)៖ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ុន លំអង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តត្បូងឃ្មុំ និងលោក ធីន ស៊ីថាច ប្រធានមន្ទីរព័ត៌មានខេត្ត ក្នុងឱកាសពិធីបុណ្យចូលព្រះវស្សា បាននាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យ ទៅប្រគេនព្រះសង្ឃនៅវត្តចំនួន ៤វត្ត គឺវត្តលុម្ពិនីវនារាម (ហៅវត្តទូលវិហារ) វត្តនាគវន្តជាំក្រវៀន (ហៅវត្តក្រវៀន) វត្តសុនទីវនារាម (ហៅវត្តសាទុំ) និងវត្តពោធិសុវណ្ណមុនីរាម (វត្តពោធិ៍ងើប) ស្ថិតក្នុងឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីចូលរួមទ្រទ្រង់ព្រះពុទ្ធសាសនា និងផ្គត់ផ្គង់ព្រះសង្ឃក្នុងអំឡុងពេលគង់ចាំព្រះវស្សា។ អត្ថបទ: ទ្រី ស៊ីវម៉េង រូបភាព: ហេង វិច្ឆិកា







