ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍វប្បធម៌ និងវិចិត្រសិល្បៈសន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធម្មការ និងសាសនា

សកម្មភាពថ្នាក់ដឹកនាំ
(Video inside) សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការតែងតាំង កញ្ញា កឹម មនោវិទ្យា ជាប្រេសិតពិសេសដោយសារមានទំនាក់ទំនងល្អ
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការតែងតាំង កញ្ញា កឹម មនោវិទ្យា ជាប្រេសិតពិសេសដោយសារមានទំនាក់ទំនងល្អ


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យអនុវត្តប្រកាសថ្មី ចំនួន៣ ឱ្យបានម៉ឺងម៉ាត់ និងគ្មានការកែប្រែ រហូតដល់ឆ្នាំ២០៣០ ដើម្បីពង្រឹងអភិបាលកិច្ច និងអភិវឌ្ឍន៍ធនធានមនុស្ស
ប្រកាសចំនួន៣ ដាច់ដោយឡែកពីគ្នា ប៉ុន្តែដែលមានកម្មវត្ថុដូចគ្នា គឺដើម្បីពង្រឹងអភិបាលកិច្ច និងអភិវឌ្ឍន៍ធនធានមនុស្ស ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ។ ពិធីនេះមានការចូលរួម ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំមកពីតាមបណ្តាអគ្គនាយកដ្ឋាន ចំណុះក្រសួងមហាផ្ទៃ អង្គភាពពាក់ព័ន្ធ ស្នងការដ្ឋានតាមបណ្តារាជធានី-ខេត្តសរុបប្រមាណ ១.៨២៥រូប ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ទទួលជួបសវនាការជាមួយឯកអគ្គរដ្ឋទូតសិង្ហបុរី ពិភាក្សាពីការជំរុញកិច្ចសហប្រតិបត្តិការគ្រប់វិស័យ
(ភ្នំពេញ)៖ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានទទួលជួបពិភាក្សាការងារ និងសម្តែងការគួរសមជាមួយ ឯកឧត្តម ស្ទីវិន ប៉ាង (Steven Pang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា ដើម្បីរឹតចំណងមិត្តភាពជាប្រពៃណី និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យ។


សកម្មភាពថ្នាក់ដឹកនាំ
សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធី “សំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី១១”។
សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធី “សំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី១១”។
រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី១៩ សីហា ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ាង សុផល្លែត និងឯកឧត្តម ជាម ច័ន្ទសោភ័ណ បានចុះទៅដល់ទីតាំងសាលាដូងភ្លាមៗ អនុវត្តតាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
អនុវត្តតាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញកាលពីព្រឹកថ្ងៃទី១៩ខែសីហា ឆ្នាំ២០២៦, ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានចុះទៅដល់ទីតាំងសាលាដូងភ្លាមៗ ដែលមានភូមិសាស្ត្រនៅលើភ្នំគិរីរម្យ ដើម្បីពិនិត្យអំពីស្ថានភាពជាក់ស្តែង និងឈ្វេងយល់អំពីដំណើរការរៀន និងប្រតិបត្តិការរបស់សាលាដូង ក្នុងគោលដៅក្តាប់ឱ្យជាប់អំពីបរិយាកាសនៃការបង្រៀន និងការរៀនរបស់សិស្សផងដែរ។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងរៀបចំព្រឹត្តិការណ៍អមផ្សេងៗ សម្រាប់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០» (20th Sommet de la Francophonie)
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងរៀបចំព្រឹត្តិការណ៍អមផ្សេងៗ សម្រាប់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០» (20th Sommet de la Francophonie) ដែលព្រះរាជាណាចក្រកម្ពុជាទទួលបានកិត្តិយសធ្វើជាម្ចាស់ផ្ទះ ដែលនឹងប្រារព្ធធ្វើឡើងនាខែវិច្ឆិកា ឆ្នាំ២០២៦
នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា៖ ការទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ គឺជាមោទកភាពដ៏ធំធេងរបស់កម្ពុជា ក្នុងការលើកកម្ពស់មុខមាត់ប្រទេសនៅលើឆាកអន្តរជាតិ ទាំងផ្នែកការទូត វប្បធម៌ ទេសចរណ៍ និងសេដ្ឋកិច្ច។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញសំណេះសំណាល និងតម្រង់ទិសការងារផ្សព្វផ្សាយដល់អង្គភាពសារព័ត៌មាន និងអ្នកអនុវត្តសកម្មភាពការងារលើវិស័យព័ត៌មាន និងសោតទស្សន៍
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញសំណេះសំណាល និងតម្រង់ទិសការងារផ្សព្វផ្សាយដល់អង្គភាពសារព័ត៌មាន និងអ្នកអនុវត្តសកម្មភាពការងារលើវិស័យព័ត៌មាន និងសោតទស្សន៍ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន។ ជំនួបនេះមានគោលបំណងពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មាន ព្រមទាំងលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតជូន ប្រធាន CFAU នៃសាកលវិទ្យាល័យកិច្ចការបរទេសចិន ចូលជួបសម្តែងការគួរសម
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន លោកសាស្ត្រាចារ្យ Gao Fei ប្រធាន CFAU នៃសាកលវិទ្យាល័យកិច្ចការបរទេសចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីវគ្គបណ្តុះបណ្តាលផ្នែកថតរូប សម្រាប់មន្ត្រី AKP RNK និង INB
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីវគ្គបណ្តុះបណ្តាល ផ្នែកថតរូប ជូនដល់មន្ត្រីរាជការនៃអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា (RNK) និងអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ (INB) ដោយមានការចូលរួមពីលោក ម៉ក់ រ៉េមីស្សា ជាអ្នកថតអាជីពដ៏ល្បីល្បាញដំបូងរបស់កម្ពុជា ដែលបានទទួលមេដាយឥស្សរិយយស ក្នុងអាជីពថតរូបសារព័ត៌មាន និងរូបថតសិល្បៈឆ្នើម ពីក្រសួងវប្បធម៌ប្រទេសបារាំង ជាគ្រូឧទ្ទេស ខណៈវគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំ AKP ទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។


សកម្មភាពថ្នាក់ដឹកនាំ
កម្ពុជា និងអូស្ត្រាលី ពិភាក្សាអំពីការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម
នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ណុំ ពិសិដ្ឋ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី អមដោយ លោកស្រី ទូច ពិចិត្រផល្គុន លេខាធិការទី១ និងកញ្ញា ហេង ហ៊ុយខី អនុព័ន្ធពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Don Farrell រដ្ឋមន្ត្រីពាណិជ្ជកម្ម និងទេសចរណ៍អូស្ត្រាលី និងជារដ្ឋមន្ត្រីពិសេសទទួលបន្ទុករដ្ឋាភិបាល ព្រមទាំងជាសមាជិកព្រឹទ្ធសភាតំណាងឱ្យរដ្ឋអូស្ត្រាលីខាងត្បូង នៅទីក្រុងកង់បេរ៉ា។


សកម្មភាពថ្នាក់ដឹកនាំ
លទ្ធផលនៃដំណើរទស្សនកិច្ចការងាររបស់ឯកឧត្តម ណុំ ពិសិដ្ឋ នៅទីក្រុងអាដឺឡែត រដ្ឋអូស្ត្រាលីខាងត្បូង
ឯកឧត្តម ណុំ ពិសិដ្ឋ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសអូស្ត្រាលី បានបំពេញទស្សនកិច្ចការងារនៅទីក្រុងអាដឺឡែត រដ្ឋអូស្ត្រាលីខាងត្បូង ពីថ្ងៃទី១៤ ដល់ ១៥ ខែសីហា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
(Video inside) រុស្ស៊ី កោះហៅឯកអគ្គរដ្ឋទូតជប៉ុនជុំវិញជម្លោះដែនកោះ
រុស្ស៊ី កោះហៅឯកអគ្គរដ្ឋទូតជប៉ុនជុំវិញជម្លោះដែនកោះ


សកម្មភាពថ្នាក់ដឹកនាំ
(Video inside) មេដឹកនាំមីយ៉ាន់ម៉ា កំពុងបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី
មេដឹកនាំមីយ៉ាន់ម៉ា កំពុងបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី

