
ឯកឧត្តម អ៊ាង សុផល្លែត និងឯកឧត្តម ជាម ច័ន្ទសោភ័ណ បានចុះទៅដល់ទីតាំងសាលាដូងភ្លាមៗ អនុវត្តតាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
អនុវត្តតាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញកាលពីព្រឹកថ្ងៃទី១៩ខែសីហា ឆ្នាំ២០២៦, ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានចុះទៅដល់ទីតាំងសាលាដូងភ្លាមៗ ដែលមានភូមិសាស្ត្រនៅលើភ្នំគិរីរម្យ ដើម្បីពិនិត្យអំពីស្ថានភាពជាក់ស្តែង និងឈ្វេងយល់អំពីដំណើរការរៀន និងប្រតិបត្តិការរបស់សាលាដូង ក្នុងគោលដៅក្តាប់ឱ្យជាប់អំពីបរិយាកាសនៃការបង្រៀន និងការរៀនរបស់សិស្សផងដែរ។











