
សមិទ្ធផលនៃការអនុវត្តកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព ក្នុងឃុំអន្លង់ភេ និងឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់
កម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព ខេត្តស្ទឹងត្រែង បាន និងកំពុងខិតខំជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងអនាម័យ ដើម្បីបម្រើជាប្រយោជន៍ជូនប្រជាពលរដ្ឋរស់នៅក្នុងឃុំចំនួន២ សរុបចំនួន ១០ភូមិ គឺឃុំអន្លង់ភេ និងឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។











