
លោក ស្រ៊ន សំឫទ្ធី ដឹកនាំក្រុមការងាររៀបចំអាហារសម្រន់ និងសម្ភារ ដើម្បីត្រៀមលក្ខណៈរៀបចំយុទ្ធនាការពិនិត្យ-ព្យាបាលជំងឺឥតគិតថ្លៃជូនប្រជាពលរដ្ឋជាង ៤,០០០នាក់ ក្នុងខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងាររៀបចំអាហារសម្រន់ និងសម្ភារបរិក្ខារផ្សេងៗ ដើម្បីត្រៀមលក្ខណៈបម្រើជូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងគ្រូបង្រៀនជាង ៤,០០០នាក់ ដែលនឹងមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីសមាគម TYDA នៅថ្ងៃទី២៦ ខែកញ្ញា ខាងមុខនេះ។











