
មន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំប្រចាំត្រីមាសទី៣ ជាមួយក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ
ស្ទឹងត្រែង៖ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី៣ ជាមួយក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្ត ក្រោមអធិបតីភាពលោកជំទាវ វិន ស៊ីធួន អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារ GBV ដោយមានការចូលរួមពីលោកស្រី សន សុខា ប្រធានមន្ទីរកិច្ចការនារីខេត្ត លោក ហ៊ុន សុភាព ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត ព្រមទាំងតំណាងមន្ទីរ អង្គភាព និងស្ថាប័នពាក់ព័ន្ធ។











