
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង បិទវគ្គបណ្ដុះបណ្ដាលស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
ស្ទឹងត្រែង៖ រសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង បានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាល ស្តីពី «ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦» ជូនដល់មន្ត្រី ល.ខ.ប. និងភាគីពាក់ព័ន្ធ ក្រោមអធិបតីភាពលោក ហង់ កុង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត និងលោក ម៉ែន គុង អភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង។











