News from the Provinces

បាត់ដំបងទាក់ទាញភ្ញៀវទេសចរជាង ១២,៩ ម៉ឺននាក់ ក្នុងឱកាសបុណ្យអុំទូក ឆ្នាំ២០២៦ កើនឡើងជាង ៤%
Tourism
បាត់ដំបងទាក់ទាញភ្ញៀវទេសចរជាង ១២,៩ ម៉ឺននាក់ ក្នុងឱកាសបុណ្យអុំទូក ឆ្នាំ២០២៦ កើនឡើងជាង ៤%
បាត់ដំបង៖ ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ ខេត្តបាត់ដំបងបានទទួលភ្ញៀវទេសចរសរុបចំនួន ១២៩,២៧១នាក់ កើនឡើង ៤.២៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ដែលបានចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
Battambang provincial dept. of information
Battambang provincial dept. of information
Read More
ប្រជាពលរដ្ឋ និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ ដើរកម្សាន្តក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក នៅខេត្តបាត់ដំបង
Report
ប្រជាពលរដ្ឋ និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ ដើរកម្សាន្តក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក នៅខេត្តបាត់ដំបង
បាត់ដំបង៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នារាត្រីថ្ងៃអង្គារ ១៥ កើត ខែ​កត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ បាននាំគ្នាចេញដើរកម្សាន្តយ៉ាងច្រើនកុះករ នៅក្នុងក្រុងបាត់ដំបង និងចូលរួមកម្មវិធីអកអំបុកតាមវត្តអារាម និងសហគមន៍នានាក្នុងខេត្ត។
Battambang provincial dept. of information
Battambang provincial dept. of information
Read More
ដំណឹងល្អសម្រាប់កសិករខេត្តបាត់ដំបង! អាងទឹកធំៗទាំង ៣ រួមមាន «សេកសក កំពីងពួយ និងដូនទ្រី» ស្តុកទឹកបានពេញប្រៀប ត្រៀមទប់ទល់បាតុភូតអែលនីញ៉ូ និងកម្ដៅកើនឡើងដល់ ៣°C
Agriculture
ដំណឹងល្អសម្រាប់កសិករខេត្តបាត់ដំបង! អាងទឹកធំៗទាំង ៣ រួមមាន «សេកសក កំពីងពួយ និងដូនទ្រី» ស្តុកទឹកបានពេញប្រៀប ត្រៀមទប់ទល់បាតុភូតអែលនីញ៉ូ និងកម្ដៅកើនឡើងដល់ ៣°C
បាត់ដំបង៖ ប្រជាកសិករ និងប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង អាចមានភាពកក់ក្ដៅក្នុងចិត្តបានហើយ ខណៈអាងស្តុកទឹកខ្នាតធំសំខាន់ៗចំនួន ៣ នៅក្នុងខេត្ត រួមមាន អាងទឹកពហុបំណងសេកសក អាងទឹកកំពីងពួយ និងអាងទឹកដូនទ្រី កំពុងមានបរិមាណទឹកស្តុកទុកពេញប្រៀប ក្នុងចន្លោះពី ៩៣% ដល់ ១០០%។
Battambang provincial dept. of information
Battambang provincial dept. of information
Read More
មន្ត្រីជលផលបាត់ដំបងបង្ហាញថា បទល្មើសនេសាទក្នុងដែនបឹងទន្លេសាប មានការថយចុះប្រមាណ ៥០ ភាគរយ
Social security
មន្ត្រីជលផលបាត់ដំបងបង្ហាញថា បទល្មើសនេសាទក្នុងដែនបឹងទន្លេសាប មានការថយចុះប្រមាណ ៥០ ភាគរយ
បាត់ដំបង៖ ស្ថានភាពបទល្មើសនេសាទក្នុងខេត្តបាត់ដំបង ជាពិសេសនៅតំបន់ជាប់បឹងទន្លេសាប ដូចជា ស្រុកឯកភ្នំ ស្រុកសង្កែ ស្រុកថ្មគោល និងស្រុកមោងឫស្សី ត្រូវបានអាជ្ញាធរបញ្ជាក់ថា មានការថយចុះប្រមាណ ៥០ ភាគរយ។ នេះបើតាមការលើកឡើងរបស់មន្ត្រីខណ្ឌរដ្ឋបាលជលផលព្រែកទាល់ ស្រុកឯកភ្នំ ក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុជាតិចំការចេក ខេត្តបាត់ដំបង នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។
Battambang provincial dept. of information
Battambang provincial dept. of information
Read More
បំភ្លឺករណីគ្រឿងចក្រជីករ៉ែមាសនៅភ្នំចំណុច ៥៣ ស្រុកភ្នំព្រឹក៖ អាជ្ញាធរស្រុក និងមន្ទីរជំនាញបញ្ជាក់ថា មានអាជ្ញាបណ្ណត្រឹមត្រូវ និងមានមន្ត្រីប្រចាំការតាមដាន
Social security
បំភ្លឺករណីគ្រឿងចក្រជីករ៉ែមាសនៅភ្នំចំណុច ៥៣ ស្រុកភ្នំព្រឹក៖ អាជ្ញាធរស្រុក និងមន្ទីរជំនាញបញ្ជាក់ថា មានអាជ្ញាបណ្ណត្រឹមត្រូវ និងមានមន្ត្រីប្រចាំការតាមដាន
បាត់ដំបង៖ ក្រោយមានការផ្សព្វផ្សាយតាមបណ្តាញសង្គម និងការលើកឡើងពីប្រជាពលរដ្ឋ ស្នើឱ្យអាជ្ញាធរខេត្តបាត់ដំបង និងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ពិនិត្យករណីក្រុមជនជាតិចិន ប្រើគ្រឿងចក្រជីកកាយ និងរុករករ៉ែមាស នៅចំណុចភ្នំ ៥៣ ស្ថិតក្នុងភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក នោះ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលស្រុកភ្នំព្រឹក និងមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង បានចេញមកបំភ្លឺ និងបញ្ជាក់ជុំវិញភាពស្របច្បាប់នៃប្រតិបត្តិការនេះ។
Battambang provincial dept. of information
Battambang provincial dept. of information
Read More
ចរចាតម្លៃតាម Telegram ណាត់ជួបនៅផ្ទះសំណាក់ រួចយកកាំបិតភ្ជង់ ចងដៃ-ជើង រុំមាត់ បង្ខំយកកូដ ABA ហើយចាក់សោបង្ខាំងទុកចោល
Social security
ចរចាតម្លៃតាម Telegram ណាត់ជួបនៅផ្ទះសំណាក់ រួចយកកាំបិតភ្ជង់ ចងដៃ-ជើង រុំមាត់ បង្ខំយកកូដ ABA ហើយចាក់សោបង្ខាំងទុកចោល
បាត់ដំបង៖ ករណីលួចដោយប្រើហិង្សា និងបង្ខាំងមនុស្សចំនួន ០២ ករណី ដែលបានកើតឡើងនៅផ្ទះសំណាក់ក្នុងក្រុងបាត់ដំបង ត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបង សហការជាមួយអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ធ្វើការស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបានហើយ កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។
Battambang provincial dept. of information
Battambang provincial dept. of information
Read More
សិស្សានុសិស្សជាង ៤៥០ នាក់ នៅស្រុកសំពៅលូន ទទួលបានការអប់រំផ្សព្វផ្សាយអំពីហានិភ័យយុទ្ធភណ្ឌមិនទាន់ផ្ទុះ សុវត្ថិភាពចរាចរណ៍ និងវិជ្ជាសង្គ្រោះបឋម
Education and sports
សិស្សានុសិស្សជាង ៤៥០ នាក់ នៅស្រុកសំពៅលូន ទទួលបានការអប់រំផ្សព្វផ្សាយអំពីហានិភ័យយុទ្ធភណ្ឌមិនទាន់ផ្ទុះ សុវត្ថិភាពចរាចរណ៍ និងវិជ្ជាសង្គ្រោះបឋម
បាត់ដំបង៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដឹកនាំដោយលោក កុសុម សុភីនារ៉ា នាយកសាខា បានចាត់មន្ត្រីប្រតិបត្តិសាខាខេត្ត សហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសំពៅលូន ចុះផ្សព្វផ្សាយអប់រំស្តីពីហានិភ័យនៃយុទ្ធភណ្ឌមិនទាន់ផ្ទុះ ឥរិយាបថសុវត្ថិភាព ការលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ និងវិជ្ជាសង្គ្រោះបឋម ជូនដល់សិស្សានុសិស្សសរុបចំនួន ៤៥២ នាក់ ក្នុងនោះស្រី ២៨៤ នាក់ នៅអនុវិទ្យាល័យសំពៅលូន ស្ថិតក្នុងឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។
Battambang provincial dept. of information
Battambang provincial dept. of information
Read More
ការបង្រ្កាបបទល្មើសនេសាទ និងការពារធនធានធម្មជាតិ
Discussion
ការបង្រ្កាបបទល្មើសនេសាទ និងការពារធនធានធម្មជាតិ
ការបង្រ្កាបបទល្មើសនេសាទ និងការពារធនធានធម្មជាតិ
Battambang provincial dept. of information
Battambang provincial dept. of information
Read More
មន្ទីរព័ត៌មានខេត្តបាត់ដំបង ជំរុញឱ្យមន្ទីរ-អង្គភាពជុំវិញខេត្ត ពង្រឹងការគ្រប់គ្រងសាធារណមតិ និងបង្កើតបណ្តាញសង្គមបន្ថែម ដើម្បីឆ្លើយតបព័ត៌មានមិនពិត
Report
មន្ទីរព័ត៌មានខេត្តបាត់ដំបង ជំរុញឱ្យមន្ទីរ-អង្គភាពជុំវិញខេត្ត ពង្រឹងការគ្រប់គ្រងសាធារណមតិ និងបង្កើតបណ្តាញសង្គមបន្ថែម ដើម្បីឆ្លើយតបព័ត៌មានមិនពិត
បាត់ដំបង៖ មន្ទីរព័ត៌មានខេត្តបាត់ដំបង បានបើកកិច្ចប្រជុំជាមួយមន្ត្រីបច្ចេកទេស និងមន្ត្រីទទួលបន្ទុកគ្រប់គ្រងបណ្តាញសង្គម នៃមន្ទីរ-អង្គភាពនានាជុំវិញខេត្ត ដើម្បីពង្រឹងកិច្ចសម្របសម្រួលព័ត៌មាន និងការគ្រប់គ្រងសាធារណមតិក្នុងខេត្ត។ កិច្ចប្រជុំនេះមានអ្នកចូលរួមប្រមាណជិត ៦០ នាក់ មកពី ៣២ មន្ទីរ-អង្គភាព ព្រមទាំងជំរុញឱ្យមានការបង្កើតគណនីបណ្តាញសង្គមបន្ថែម ដើម្បីឆ្លើយតបនឹងការវាយប្រហារ និងព័ត៌មានមិនពិតនានាឱ្យបានទាន់ពេលវេលា។
Battambang provincial dept. of information
Battambang provincial dept. of information
Read More
មន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង បន្តចុះគាំទ្របច្ចេកទេសដល់សហគមន៍កសិករប្រើប្រាស់ទឹក
Agriculture
មន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង បន្តចុះគាំទ្របច្ចេកទេសដល់សហគមន៍កសិករប្រើប្រាស់ទឹក
បាត់ដំបង៖ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងគាំទ្របច្ចេកទេសដល់សហគមន៍កសិករប្រើប្រាស់ទឹក (ស.ក.ប.ទ.) ប្រឡាយពោធិ៍ ស្ថិតនៅឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយបានអនុវត្តសកម្មភាពការងារមួយចំនួន រួមមាន៖
Battambang provincial dept. of information
Battambang provincial dept. of information
Read More
គួរឱ្យអាណិតណាស់! អគ្គិភ័យឆាបឆេះផ្ទះលោកយាយវ័យ ៧២ ឆ្នាំ ខ្ទេចគ្មានសល់ និងឆ្លងដល់ផ្ទះអ្នកជិតខាង នៅសង្កាត់ចំការសំរោង ក្រុងបាត់ដំបង
Social security
គួរឱ្យអាណិតណាស់! អគ្គិភ័យឆាបឆេះផ្ទះលោកយាយវ័យ ៧២ ឆ្នាំ ខ្ទេចគ្មានសល់ និងឆ្លងដល់ផ្ទះអ្នកជិតខាង នៅសង្កាត់ចំការសំរោង ក្រុងបាត់ដំបង
បាត់ដំបង៖ ពិតជាគួរឱ្យសង្វេគជាពន់ពេក ខណៈលោកយាយវ័យ ៧២ ឆ្នាំម្នាក់ ត្រូវបានអគ្គិភ័យលេបត្របាក់ផ្ទះសម្បែង និងសម្ភារប្រើប្រាស់អស់ទាំងស្រុង គ្មានសល់អ្វីឡើយ កាលពីវេលាម៉ោង ៦ និង ២៥ នាទីល្ងាច ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតនៅក្រុមទី១៥ ភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។
Battambang provincial dept. of information
Battambang provincial dept. of information
Read More
ប្រជាពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀងជាង២,០០០គ្រួសារនៅស្រុកឯកភ្នំទទួលអំណោយពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
Leadership activities
ប្រជាពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀងជាង២,០០០គ្រួសារនៅស្រុកឯកភ្នំទទួលអំណោយពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
បាត់ដំបង៖នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជាផ្ដល់ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន២ ៣៥៧គ្រួសារ គ្រួសារនៅក្នុងស្រុកឯកភ្នំដើម្បីជួយសម្រួលដល់ការលំបាកផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ។
Battambang provincial dept. of information
Battambang provincial dept. of information
Read More
ឯកឧត្តម សុខ លូ អំពាវនាវពលរដ្ឋមានកូនចៅគ្រប់អាយុត្រូវនាំទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា
Leadership activities
ឯកឧត្តម សុខ លូ អំពាវនាវពលរដ្ឋមានកូនចៅគ្រប់អាយុត្រូវនាំទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា
បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានកូនចៅគ្រប់អាយុចុះឈ្មោះបោះឆ្នោតត្រូវនាំទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ខណៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់សម្រាប់ឆ្នាំ២០២៦នេះមានរយៈពេល៥៥ថ្ងៃដែលចាប់ផ្ដើមពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។
Battambang provincial dept. of information
Battambang provincial dept. of information
Read More