News from the Provinces
AllBanteay meanchey provincial dept. of informationBattambang provincial dept. of informationKampong cham provincial dept. of informationKampong chhnang provincial dept. of informationKampong speu provincial dept. of informationKampong thom provincial dept. of informationKampot provincial dept. of informationKandal provincial dept. of informationKoh kong provincial dept. of informationMondulkiri provincial dept. of informationOddar meanchey provincial dept. of informationPailin provincial dept. of informationPhnom penh municipal dept. of informationPreah sihanouk provincial dept. of informationPreah vihear provincial dept. of informationPrey veng provincial dept. of informationPursat provincial dept. of informationRatanakiri provincial dept. of informationSiem reap provincial dept. of informationStung treng provincial dept. of information

Health
ថ្នាក់ដឹកនាំ ស.ស.យ.ក ខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ និងផ្តល់ថវិកាឧបត្ថម្ភដល់កុមារកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្ត
នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ម៉ែន គុង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារ អមដោយប្រធាន និងអនុប្រធានមន្ទីរពេទ្យបង្អែកខេត្ត ចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភរបស់គ្រួសារ ស.ស.យ.ក ប្រគល់ជូនម្តាយ និងអាណាព្យាបាលកុមារចំនួន ៣នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺនៅសាលថែទាំកុមារ ដើម្បីជួយសម្រាលបន្ទុកចំណាយ និងលើកទឹកចិត្តក្នុងគ្រាដែលគ្រួសារកំពុងជួបការលំបាក។


Arts and culture
ឯកឧត្តម ឈាង ឡាក់ និងលោកជំទាវ អញ្ជើញចូលរួមបុណ្យកឋិនទានសាមគ្គី នៅវត្តជោតិញ្ញារាម ដើម្បីប្រមូលបច្ច័យបន្តកសាងព្រះវិហារ
ការប្រារព្ធពិធីបុណ្យនេះ ស្ថិតនៅភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្នុងគោលបំណងប្រមូលបច្ច័យបន្តកសាងព្រះវិហារដែលសម្រេចបានប្រមាណ ៧០ ភាគរយ តាមរយៈការរួមសាមគ្គីផ្តួចផ្តើមរៀបចំពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនា។


Education and sports
ស្ទឹងត្រែងបើកការដ្ឋានស្ថាបនាកីឡដ្ឋានថ្មី «ស្ទឹងត្រែង-ហ័ងអាញ់ហ្សាឡាយ» តាមបច្ចេកទេសស្តង់ដា
នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង និងក្រុមហ៊ុន ហ័ងអាញ់ហ្សាឡាយ របស់ប្រទេសវៀតណាម បានរៀបចំពិធីហោមព្រេនក្រុងពលីបួងសួងសុំសេចក្តីសុខ និងសេចក្តីចម្រើន ដើម្បីបើកការដ្ឋានសាងសង់ «កីឡដ្ឋានស្ទឹងត្រែង-ហ័ងអាញ់ហ្សាឡាយ»។


Education and sports
សាលាបឋមសិក្សាស្ទឹងត្រែងក្រុង ទទួលបានអគារសិក្សា១ខ្នង និងទីចាត់ការ១ខ្នង ស្របពេល ស្ទឹងត្រែង ហ្សាឡាយ បង្កើនទម្ងន់កិច្ចសហប្រតិបត្តិការរួម
នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលាបឋមសិក្សាស្ទឹងត្រែងក្រុង ខេត្តស្ទឹងត្រែង រដ្ឋបាលខេត្តស្ទឹងត្រែង និងថ្នាក់ដឹកនាំខេត្តហ្សាឡាយ ប្រទេសវៀតណាម បានរៀបចំពិធីហោមព្រេនក្រុងពលីបួងសួងសុំសេចក្តីសុខ និងសេចក្តីចម្រើន ដើម្បីបើកការដ្ឋានសាងសង់អគារមិត្តភាពស្ទឹងត្រែង (កម្ពុជា) - ហ្សាឡាយ (វៀតណាម)


Education and sports
វគ្គបណ្តុះបណ្តាល O&M លើប្រព័ន្ធផ្គត់ផ្គង់ទឹកសហគមន៍ បញ្ចប់ដោយជោគជ័យ ជាមួយការចុះអនុវត្តផ្ទាល់នៅខេត្តស្ទឹងត្រែង
វគ្គបណ្តុះបណ្តាល ស្ដីពីប្រតិបត្តិការ ការថែទាំ និងគ្រប់គ្រង (O&M) ប្រព័ន្ធចែកចាយទឹកតាមបណ្ដាញបំពង់ខ្នាតតូចសហគមន៍ និងស្រះសហគមន៍បំពាក់អាងប្រព្រឹត្តិកម្ម ដែលប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៧ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ដល់ខេត្តគោលដៅចំនួន៩។


Authority activities
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកបុរីអូរស្វាយសែនជ័យ៖ ឆ្លើយតប និងដោះស្រាយសំណូមពរប្រជាពលរដ្ឋបាន ១០០% យ៉ាងមានប្រសិទ្ធភាព
វេទិកាដ៏មានសារៈសំខាន់នេះ បានប្រារព្ធឡើងកាលពីនារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។


Development
រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៥ សហវ ស្តីពីការបិទបញ្ជីថវិកាឆ្នាំ២០២៦
នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលាខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំសិក្ខាសាលាផ្សព្វផ្សាយសារាចរណែនាំលេខ ០១៥ សហវ.សណន របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។


Development
រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០២៧ (ផអ៥)
នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលាខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០២៧ (ផអ៥)


Environment
យុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» រៀបចំឡើង នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
នាព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រសួងបរិស្ថាន បានរៀបចំ យុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» ដែលជំរុញចលនាស្អាតនៅកម្ពុជាស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។


Politics
រដ្ឋបាលខេត្តស្ទឹងត្រែង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា
នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នៅទីលានតេជោ ធិបតី ខេត្តស្ទឹងត្រែង។


Development
ពិធីសិក្ខាសាលាសមាហរណកម្មផែនការវិនិយោគ ៣ឆ្នាំរំកិល នៅស្រុកថាឡាបរិវ៉ាត់ ជំរុញកិច្ចសហការអភិវឌ្ឍមូលដ្ឋានឱ្យចំទិសដៅ
នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលស្រុកថាឡាបរិវ៉ាត់បានរៀបចំសិក្ខាសាលាសមាហរណកម្មផែនការកម្មវិធីវិនិយោគ៣ឆ្នាំរំកិលនៅថ្នាក់ស្រុក (២០២៧-២០២៩)


Education and sports
ឯកឧត្តម សរ សុពុត្រា អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧ នៅអនុវិទ្យាល័យ ថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់
ពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុកទាំង៦ លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សសរុបប្រមាណ ១,០០០នាក់ ដើម្បីបើកទំព័រឆ្នាំសិក្សាថ្មី និងជំរុញគុណភាពបណ្តុះបណ្តាលធនធានមនុស្សឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។


Social security
ឯកឧត្តម ទូច ណារ៉ុថ អញ្ជើញជាអធិបតីក្នុងពិធីបូកសរុបការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ត្រីមាសទី៣ នៅស្ទឹងត្រែង
កិច្ចប្រជុំនេះ ក្នុងគោលបំណងវាយតម្លៃលើកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់សុខុមាលភាពសង្គមជូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងទាំងមូល ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

