
បាត់ដំបងទាក់ទាញភ្ញៀវទេសចរជាង ១២,៩ ម៉ឺននាក់ ក្នុងឱកាសបុណ្យអុំទូក ឆ្នាំ២០២៦ កើនឡើងជាង ៤%
បាត់ដំបង៖ ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ ខេត្តបាត់ដំបងបានទទួលភ្ញៀវទេសចរសរុបចំនួន ១២៩,២៧១នាក់ កើនឡើង ៤.២៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ដែលបានចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
ទេសចរណ៍មន្ទីរទេសចរណ៍ខេត្តបាត់ដំបង











