ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍វប្បធម៌ និងវិចិត្រសិល្បៈសន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធម្មការ និងសាសនា

សេចក្តីជូនដំណឹង
ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ម៉ោង ៧ព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ។
ស្ថានភាពទឹកទន្លេ ៖ ស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ទឹកបាននឹងកំពុងឡើងជាបន្តបន្ទាប់។


សេចក្តីជូនដំណឹង
កម្ពុជា រងសម្ពាធទាបពីព្យុះចំនួន៣ ដែលអាចមានភ្លៀងធ្លាក់ពី៤០% ទៅ៧០% រយៈពេលបីថ្ងៃ
កម្ពុជា រងសម្ពាធទាបពីព្យុះចំនួន៣ ដែលអាចមានភ្លៀងធ្លាក់ពី៤០% ទៅ៧០% រយៈពេលបីថ្ងៃ
ចេញផ្សាយ ថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២៦
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦នេះថា សម្ពាធទាបដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វីកខាងលិចបានវិវត្តទៅជាព្យុះទី១៦ ឈ្មោះ ភីលូ(Peilou)T2616 រួមជាមួយព្យុះទី១៥ ឈ្មោះ ចាន់ហម(Chan-hom)T2615 និងព្យុះសង្ឃរាទី១៣ ឈ្មោះ ដូលហ្វីន (Dolphin)T2613 មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។
ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងបីនេះទេ។
តាមក្រសួងបានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ អាចមានភ្លៀងធ្លាក់ពី៤០% ទៅ៧០%៕ ដោយ៖ កន ចំណាន


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ស៊ី ជីនពីង ផ្ញើសារលិខិតថ្លែងអំណរគុណជូន សម្តេចតេជោ ហ៊ុន សែន
ឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ផ្ញើសារលិខិតថ្លែងអំណរគុណជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះលិខិតអបអរសាទររបស់សម្តេចតេជោ ក្នុងឱកាសខួបលើកទី១០៥ នៃការបង្កើតគណបក្សកុម្មុយនីស្តចិន (CPC)។


សេចក្តីជូនដំណឹង
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចេញខិត្តបណ្ណស្តីពីឯកសារសម្រាប់ប្រើប្រាស់ក្នុងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចេញខិត្តបណ្ណស្តីពីឯកសារសម្រាប់ប្រើប្រាស់ក្នុងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
ចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦


សន្តិសុខសង្គម
គ្រាប់បែកចង្កោមមិនស្គាល់បទឈប់បាញ់ទេ៖ គ្រាប់មិនទាន់ផ្ទុះរបស់យោធាថៃដែលបាញ់ស្រោចមកលើទឹកដីកម្ពុជា អាចបន្តសម្លាប់ និងគំរាមកំហែងប្រជាពលរដ្ឋជាច្រើនឆ្នាំទៅមុខ
បើយោងតាម ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានជម្រាបលោក Alain Aeschlimann ទីប្រឹក្សាផ្នែកសុវត្ថិភាព និងការគ្រប់គ្រងវិបត្តិនៃទីស្នាក់ការកណ្តាល ICRC ថា លទ្ធផលស្រាវជ្រាវដែលទើបបញ្ចប់នៅភូមិចំនួន ៣៣៥ បានបង្ហាញពីទំហំដ៏ធ្ងន់ធ្ងរនៃការបំពុលដោយសំណល់យុទ្ធភណ្ឌរបស់យោធាថៃ"។


អប់រំ និងកីឡា
សម្តេចធិបតីនាយករដ្ឋមន្ត្រី ចូលរួមអបអរសាទរ ក្រុមជម្រើសជាតិកីឡាតេក្វាន់ដូ ITF កម្ពុជា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមអបអរសាទរ ក្រុមជម្រើសជាតិកីឡាតេក្វាន់ដូ ITF កម្ពុជា ដែលបានឈ្នះមេដាយ ៤១គ្រឿង (មេដាយមាស ៨ មេដាយប្រាក់ ១២ មេដាយសំរិទ្ធ ២១) ក្នុងព្រឹត្តិការណ៍ប្រកួតតេក្វាន់ដូ ITF ជើងឯកអាស៊ី លើកទី១១។
(ប្រទេសម៉ុងហ្គោលី ថ្ងៃទី៣~៩ ខែសីហា ឆ្នាំ២០២៦)


សកម្មភាពអាជ្ញាធរ
ឯកឧត្តម នេត្រ ភក្ត្រា៖ ការបង្កើតស្ថានភាពជាក់ស្តែងនៅលើដី (fait accompli) ដែលថៃកំពុងធ្វើ នៅលើទឹកដីកម្ពុជាដោយខុសច្បាប់ មិនអាចលុបបំបាត់ឯកសារគតិយុត្ត និងខ្សែព្រំដែនអន្តរជាតិដែលមានមូលដ្ឋានតាមច្បាប់បានទេ
"យោងតាមមន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ការពិតផ្នែកភូមិសាស្ត្រ ប្រវត្តិសាស្ត្រ និងឯកសារផែនទី មិនអាចត្រូវបានបំភ្លៃដោយការអះអាងជាឯកតោភាគីណាមួយបានឡើយ។ កុំថាឡើយផែនទីមាត្រដ្ឋាន ១/២០០ ០០០ ដែលកើតចេញពីដំណើរការកំណត់ព្រំដែនឥណ្ឌូចិន-សៀម និងបង្ហាញយ៉ាងច្បាស់ថា ប្រាសាទខ្នារ ស្ថិតក្នុងទឹកដីកម្ពុជា សូម្បីតែផែនទីមាត្រដ្ឋាន ១/៥០ ០០០ ស៊េរី L7017 ដែលថៃរៀបចំដោយឯកតោភាគី ក៏បង្ហាញថា ប្រាសាទខ្នារ និងប្រាសាទតាមាន់ធំ ស្ថិតនៅខាងទឹកដីកម្ពុជាដែរ"។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ជូនដល់ក្រុមគ្រួសារនៃវីរកងទ័ពពលី រស់នៅក្នុងទឹកដីខេត្តតាកែវ
(ខេត្តតាកែវ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសារនៃវីរកងទ័ពពលី រស់នៅក្នុងទឹកដីខេត្តតាកែវ។


សេចក្តីប្រកាសព័ត៌មាន
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយឈ្មោះ ទ្រី សក្កដា
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡេីងដោយឈ្មោះ ទ្រី សក្កដា


សកម្មភាពអាជ្ញាធរ
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញទស្សនាការហ្វឹកហ្វឺនរបស់នាវា FRIGATE លេខ៦២២ (កោះកុងសែនជ័យ) នៅក្នុងដែនសមុទ្រកម្ពុជា
(ខេត្តកោះកុង)៖ សម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ផ្កាយមាស៥ ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អមដំណើរដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមទស្សនាការចេញហ្វឹកហ្វឺនរបស់នាវា FRIGATE លេខ៦២២ (កោះកុងសែនជ័យ) នៅក្នុងដែនសមុទ្រកម្ពុជា។


អប់រំ និងកីឡា
ដំណើរការប្រឡងបាក់ឌុបនៅខេត្តត្បូងឃ្មុំ ចាប់ផ្តើមជាផ្លូវការនៅ ១០ មណ្ឌល ដោយមានបេក្ខជនជាង ៦ពាន់នាក់
(ខេត្តត្បូងឃ្មុំ) ៖ ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ «បាក់ឌុប» សម័យប្រឡង ១០ សីហា ២០២៦ បានចាប់ផ្តើមជាផ្លូវការនៅព្រឹកថ្ងៃចន្ទ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅតាមមណ្ឌលប្រឡងទាំង ១០ ក្នុងខេត្តត្បូងឃ្មុំ ដោយមានបេក្ខជនចុះឈ្មោះប្រឡងសរុប ៦,១៩២នាក់ ក្នុងនោះស្រី ៣,៦២៣នាក់។
អត្ថបទ៖ អារុណ្ណាទី / ពិនិត្យ៖ យ៉ាន យាត


អប់រំ និងកីឡា
(Video inside) រដ្ឋបាលខេត្តត្បូងឃ្មុំ និងក្រសួងអប់រំ ចុះពិនិត្យមណ្ឌលប្រឡងបាក់ឌុប ត្រៀមលក្ខណៈរួចរាល់
រដ្ឋបាលខេត្តត្បូងឃ្មុំ និងក្រសួងអប់រំ ចុះពិនិត្យមណ្ឌលប្រឡងបាក់ឌុប ត្រៀមលក្ខណៈរួចរាល់


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ប៉ែន កុសល្យ ដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់ទីតាំងប្រឈមបាក់ច្រាំងទន្លេ និងលិចលង់ដោយទឹកជំនន់ នៅស្រុកក្រូចឆ្មារ
(ខេត្តត្បូងឃ្មុំ)៖ នៅថ្ងៃអាទិត្យ ១១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំថ្នាក់ដឹកនាំខេត្ត ព្រមទាំងប្រធានមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត អញ្ជើញចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពទីតាំងដែលប្រឈមនឹងការបាក់ច្រាំងទន្លេ ស្ថិតក្នុងឃុំប៉ើស១ និងតំបន់ដែលរងការលិចលង់ដោយទឹកជំនន់ ស្ថិតនៅឃុំឈូក ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
អត្ថបទ វីដេអូ៖ ហេង វិច្ឆិកា /រូបភាព៖ អារុណ្ណាទី

